FIFA ចេញបញ្ជាក់ពីគ្រាប់បាល់ជប៉ុនឈ្នះអេស្ប៉ាញ ដែលទម្លាក់អាល្លឺម៉ង់ចេញពី World Cup

បច្ចេកវិទ្យាថ្មីនៅក្នុងការប្រកួតផ្លូវការនៃការប្រកួត World Cup បានបង្ហាញថា គ្រាប់បាល់ដ៏ចម្រូងចម្រាសរបស់ជប៉ុនទល់នឹងអេស្ប៉ាញគឺត្រូវតែផ្តល់ឱ្យ។

ការ​ប្រកួត​ជុំ​ចុង​ក្រោយ​ក្នុង​ពូល E បាន​បង្កើត​ឱ្យ​មាន​ការ​ជជែក​គ្នា​ច្រើន​បំផុត​នៃ​ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២២ មក​ទល់​ពេល​នេះ។

ក្នុង​ការ​ឈាន​ទៅ​ដល់​ការ​ប្រកួត​នេះ ជប៉ុន​ត្រូវ​ការ​លទ្ធផល​វិជ្ជមាន​ដើម្បី​ទទួល​បាន​កៅអី​មួយ​នៅ​ជុំ​បន្ទាប់។ យ៉ាង​ណា​ក៏​ដោយ ពួក​គេ​បានត្រូវគេនាំមុខ​​ដោយ​លទ្ធផល ១-០ ក្នុង​តង់​ទី​មួយ ​បន្ទាប់​ពី​រក​បាន​មួយ​គ្រាប់​ដោយ Alvaro Morata នៅ​នាទី​ទី១២។

ជប៉ុន​បាន​ចេញ​មក​ប្រយុទ្ធ​នៅ​តង់​ទី​ពីរ ហើយ​បាន​បង្កើត​ការ​ប្រឹងប្រែង​ដ៏​អស្ចារ្យ ខណៈ​ដែល​ពួក​គេ​បាន​វាយ​បក​តាមស្មើ ត្រឹមតែ៣នាទីបន្ទាប់ពីចាប់ផ្តើម តង់ទីពីរ ដែលជាគុណសម្បត្តិរបស់កីឡាករ Ritsu Doan។

នៅនាទីទី៥១ ដែលជាចំនុចកំពុងជជែកវែកញែក កីឡាករ Ao Tanaka បានស៊ុតបញ្ចូលទីដើម្បីយកឈ្នះដោយលទ្ធផល ២-១ ប៉ុន្តែបាល់ហាក់ចេញក្រៅ តារាងទៅហើយមុនពេល Kaoru Mitoma ទាល់ចូលមុខទីអេស្ប៉ាញ។

បន្ទាប់ពីការពន្យារពេល VAR យ៉ាងយូរ គ្រាប់បាល់ត្រូវបានផ្តល់ឱ្យ។ មនុស្សជាច្រើនមានអារម្មណ៍ថាគ្រាប់បាល់មិនគួរផ្តល់ឱ្យទៅជប៉ុននោះទេ។

ទោះបីជាយ៉ាងណាក៏ដោយ ឥឡូវនេះ FIFA បានចេញការពន្យល់នៅលើទំព័រ Twitter ផ្លូវការរបស់ពួកគេដោយសរសេរថា៖

“គ្រាប់បាល់ទីពីររបស់ជប៉ុនក្នុងការឈ្នះ ២-១ លើក្រុមអេស្ប៉ាញត្រូវបានត្រួតពិនិត្យដោយ VAR ដើម្បីកំណត់ថាតើបាល់បានចេញពីតំបន់ លេងឬអត់។ រូបភាពកាមេរ៉ាបន្ទាត់ ដើម្បីពិនិត្យមើលថាតើបាល់នៅតែស្ថិតនៅលើបន្ទាត់ឬអត់។ កាមេរ៉ាផ្សេងទៀតអាចផ្តល់នូវរូបភាពបំភាន់ ប៉ុន្តែនៅលើភស្តុតាងដែលមាន បាល់ទាំងមូលគឺមិនទាន់ចេញក្រៅពីតំបន់លេងនោះទេ” ៕

ប្រភព៖ FIFA

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT