Lewandowski បង្ហាញពីអ្វីដែលគាត់បានជាមួយ Messi បន្ទាប់ពីប៉ូឡូញចាញ់អាហ្សង់ទីន

កីឡាករអន្តរជាតិប៉ូឡូញ Robert Lewandowski បានបង្ហាញនូវអ្វីដែលគាត់បានប្រាប់ Lionel Messi បន្ទាប់ពីការចាញ់ក្រុមអាហ្សង់ទីនក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២២ កាលពីថ្ងៃពុធ ទី30 ខែវិច្ឆិកា។

អាហ្សង់ទីបានយកឈ្នះប៉ូឡូញដោយលទ្ធផល ២-០ នៅក្នុងការប្រកួតចុងក្រោយក្នុងពូល C របស់ពួកគេ ដែលបន្ទាប់មកតារាទាំងពីរត្រូវបានគេមើលឃើញថាបានជជែកគ្នា។

ពេលនេះ Lewandowski បានបង្ហាញនូវអ្វីដែលគាត់បានប្រាប់អតីតកីឡាករ Barcelona ថា៖

“យើងបានជជែកគ្នាបន្តិច។ វារាងកំប្លែងបន្តិច។ ខ្ញុំបានប្រាប់ Messi ថាខ្ញុំលេងការពារច្រើនជាងធម្មតា ប៉ុន្តែពេលខ្លះវាជាអ្វីដែលក្រុមត្រូវការ” ៕

ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT