កុំភ្លេច ម៉ោង ៥ល្ងាចនេះ ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី U-18 នឹងជួបប្រកួតទល់នឹងក្រុមបាល់ទាត់យុវជន Fukushima U-18

ក្នុងថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០១៨នេះ នឹងមានការប្រកួតមិត្តភាពលក្ខណៈអន្តរជាតិ មួយគូរវាងក្រុមយុវជនបាល់ទាត់ជម្រើសជាតិកម្ពុជា U-18 ទល់នឹងក្រុមបាល់ទាត់យុវជន Fukushima U-18 នៅទីលានពហុកីឡដ្ឋានជាតិ ដើម្បីអបអរខួបលើកទី ៦៥ នៃទំនាក់ទំនងការទូត កម្ពុជា-ជប៉ុន ។

គួរឱ្យដឹងថាកាលពីថ្មីៗនេះ សាលាបាល់ទាត់ជាតិបាទី ទើបតែបានរំសាយនូវយុវជនរបស់ខ្លួនចំនួន ១៦នាក់ ដែលសុទ្ធសឹងជាកីឡាករវ័យក្មេងមានសមត្ថភាពខ្ពស់ គ្រាដែលការប្រកួតមិត្តភាពនេះ ក៏នឹងជាការសាកល្បងនូវកីឡាករថ្មីៗ សម្រាប់ក្រុម ផងដែរក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិជប៉ុន Musashi Mizushima ។

ក្រៅពីការប្រកួតនេះ ក្រុម Fukushima U-18 របស់ជប៉ុន ក៏នឹងត្រូវប្រកួតមិត្តភាពមួយប្រកួតទៀតជាមួយក្រុមបាល់ទាត់វិសាខា នៅថ្ងៃទី ២ ខែ វិឆ្ឆិកា វេលាម៉ោង ៥ល្ងាច ។

ការប្រកួតទាំងមិត្តភាពទាំងពីរខាងលើនេះ នឹងមិនមានលក់សំបុត្រឡើយ ដោយអនុញ្ញាតឱ្យអ្នកគាំទ្រចូលទស្សនាដោយសេរី ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT