CTS Sports ចុះប្រគល់ឈុតកីឡាដល់ក្រុម Man FOX

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់ Man FOX។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

Man FOX ជាក្រុម​មាន​មូលដ្ឋាន​ស្ថិតក្នងទីក្រុងភ្នំពេញ បង្កើតឡើងបាន ១ ឆ្នាំហើយ និងមានសមាជិកសរុប ៣០ នាក់។ តំណាងក្រុមយុវជន ធា នាងរដ្ឋធានី បានលើកឡើងយ៉ាងដូច្នោះថា៖

ពួកយើងមានឆន្ទៈចង់ឈ្នះរាល់ការប្រកួត ហើយលេងដោយការគោរពគ្នាទៅវិញទៅមក ដោយឡែកក៏ចង់ឲ្យក្រុមទាំងមូលឆ្លងកាត់ការហ្វឹកហាត់គ្រប់គ្រាន់ រួចបើមានលទ្ធភាពទៅមុខ ពួកយើងចង់ចូលរួមលេងនៅលីគកំពូល ក៏ដូចជាតំណាងឲ្យជម្រើសជាតិផងដែរ។

ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

ខ្ញុំតំណាងអោយក្រុមទាំងមូល សូមអរគុណដល់ក្រុមហ៊ុន 2MBET ដែលបានឧបត្ថម្ភឈុតអាវដល់ក្រុមពួកខ្ញុំ និងសូមជូនពរអោយក្រុមការងារទាំងអស់មានសុខភាពល្អ ធ្វើកិច្ចការងារអ្វីតែងតែសម្រេចបានដូចសេចក្តីប្រាថ្នា៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT