ក្រុមបាល់ទះក្រសួងមហាផ្ទៃ ទទួលបានមេដាយមាសពីការប្រកួតកីឡាជាតិលើកទី៣ហើយ ក្រោយពីយកឈ្នះក្រុមខេត្តព្រៃវែងក្នុងលទ្ធផល ៣-១ នៅព្រឹកមិញនេះ។
វិញ្ញាសារបាល់ទះផ្នែកបុរស មានក្រុមចូលរួមជាច្រើន ហើយនៅព្រឹកមិញនេះគឺជាការប្រកួតវគ្គផ្ដាច់ព្រ័ត្រហើយរវាងក្រុមមហាផ្ទៃជាមួយខេត្តព្រៃវែង។ ក្រុមក្រសួងមហាផ្ទៃដូចបងប្អូនបានស្គាល់ស្រាប់ទៅហើយ មានស្មាត់ល្បីៗជាច្រើនដូចជា ធី ម៉េងហ៊ួង ម៉េងឡាយ អីជាដើម។ ខណៈដែលខេត្តព្រៃវែងវិញនោះ កីឡាករសុទ្ធតែចេញពីក្លឹបវិសាខា មានដូចជា គូន មុំ ហេង ផល រតនៈ ស្នា អីជាដើម។ តែលទ្ធផលជាក់ស្ដែងនៃការប្រកួតនេះ មហាផ្ទៃបានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល ដោយយកឈ្នះលើក្រុមខេត្តព្រៃវែងបានក្នុងលទ្ធផល ៣-១។
ដូច្នេះលទ្ធផលនៃការប្រកួតកីឡាជាតិលើកទី៣ លើវិញ្ញាសាបាល់ទះបុរសគឺ៖
១ ក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយមាស
២ ខេត្តព្រៃវែង បានមេដាយប្រាក់
៣ រដ្ឋបាលរាជធានីភ្នំពេញ បានមេដាយសំរឹទ្ធ