កុំ​ភ្លេច​គាំទ្រ! ​បាល់ទះ​កម្ពុជា ​ប៉ះ​ក្រុម​ម្ចាស់​ផ្ទះ​ម៉ាឡេស៊ី ​យប់​នេះ​ហើយ​

ក្រុម​បាល់​ទះជម្រើសជាតិកម្ពុជា ​ម៉ាឡេស៊ី ​និង​សិង្ហបុរី ​ផ្នែក​បុរស​ បាន​ចូលរួមប្រកួត​ពាន​រង្វាន់​បាល់​ទះ​អន្តរជាតិមួយឈ្មោះថា​ Tri-Nation Volleyball Cup 2023 ដើម្បីជាផ្នែកមួយនៃការត្រៀមខ្លួន សម្រាប់​ព្រឹត្តិការណ៍ស៊ីហ្គេម ​លើកទី៣២ ឆ្នាំ២០២៣ ​នៅកម្ពុជា ​នា​ខែឧសភា​ខាងមុខ។

​សម្រាប់ពានរង្វាន់នេះ នឹងត្រូវបើកការប្រកួតជាផ្លូវការ ពីថ្ងៃទី២៩ ខែមីនានេះ រហូតដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ នៅលើទីលានបាល់ទះ MBSA Indoor Volleyball Hall Section 4 នៅរដ្ឋ Shah Alam, Selangor ប្រទេសម៉ាឡេស៊ី ហើយក្រុមជម្រើសជាតិកម្ពុជា បានធ្វើដំណើរទៅដល់ទឹកដីប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៨ ខែមីនា។

នៅមុនចេញដំណើរ ទៅកាន់ប្រទេសម៉ាឡេស៊ី លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានប្រាប់អ្នកសារព័ត៌មាន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញថា៖ «ខ្ញុំគិតថា ក្រុមម៉ាឡេស៊ី និងសិង្ហបុរី សុទ្ធតែពង្រឹងក្រុមរៀងៗខ្លួន ក្នុងពេលកន្លងមក ជាពិសេសមិនមែនក្រុមតែ ២នេះទេ គឺក្រោយចប់ស៊ីហ្គេម នៅវៀតណាម កន្លងទៅ យើងឃើញថា ក្រុមអាស៊ាន សុទ្ធតែពង្រឹងសមត្ថភាព និងគុណភាពលេងរៀងៗខ្លួន»។

តាមកម្មវិធី និងកាលវិភាគនៃការប្រកួតពានមិត្តភាពអន្តរជាតិនេះ គឺក្រុមជម្រើសជាតិបាល់ទះកម្ពុជា ត្រូវប្រកួតបើកឆាកជាមួយក្រុមម៉ាឡេស៊ី នៅថ្ងៃទី២៩ ខែមីនា វេលាម៉ោង ៩:៣០នាទីយប់ មុនពេលជួបក្រុមសិង្ហបុរី នៅថ្ងៃទី៣០ ខែមីនា វេលាម៉ោង ៧:៣០នាទីយប់ ហើយការប្រកួតលើកទី៣ចុងក្រោយ គឺក្រុមកម្ពុជា ត្រូវជួបក្រុមម៉ាឡេស៊ី B នៅថ្ងៃទី៣១ ខែមីនា វេលាម៉ោង ៧:៣០នាទីយប់។ ក្រោយចប់ការប្រកួតវិលជុំសន្សំពិន្ទុនេះ ក្រុមណាមានពិន្ទុលើគេ ឈរលេខ១ និងលេខ២ ត្រូវឡើងទៅប្រកួតផ្ដាច់ព្រ័ត្រ យកជើងឯកប្រចាំឆ្នាំនេះតែម្តង។

  • កុំ​ភ្លេច​គាំទ្រ! ​បាល់ទះ​កម្ពុជា ​ប៉ះ​ក្រុម​ម្ចាស់​ផ្ទះ​ម៉ាឡេស៊ី ​យប់​នេះ​ហើយ​