ក្រុម Real Madrid បានតែងតាំងលោក Santiago Solari ជាគ្រូបង្វឹកបណ្ដោះអាសន្ន រង់ចាំការតែងតាំងអ្នកចាត់ការថ្មី ដោយមានលោក Conte អតីតគ្រូបង្វឹក Chelsea ជាបេក្ខភាពឈានមុខគេ។
យ៉ាងណាមិញ ប្រភពពីអេស្ប៉ាញបានបង្ហើបថាមូលហេតុដែលមិនមានការតែងតាំងភ្លាមៗនេះ ដោយសារតែក្រុមកីឡាករ Real Madrid មួយចំនួនបានបង្ហាញអារម្មណ៍ពិត មិនចូលចិត្តការដឹកនាំរបស់លោក Conte ឡើយ។ ដោយពួកគេយល់ថា អ្នកចាត់ការរូបនេះមានកាយវិការមិនល្អ និងមិនគួរឱ្យគោរពឡើយ។ ពួកគេ មិនចង់បាន Conte មិនដឹកនាំក្រុមទេ ហើយលោក Martinez គឺជាបេក្ខភាពម្នាក់ទៀត ដែលក្រុមទាំងមូលកំពុងមើលឃើញ។
ការចង់បានអតីតអ្នកចាត់ការ Everton ខាងលើនេះ គឺដោយសារតែលោកបានដឹកនាំបែលហ្សិកខ្លាំងមែនទែនតាំងពីមុន World Cup 2018 រហូតមកដល់បច្ចុប្បន្ននេះ។ ស្របពេលការដឹកនាំជម្រើសជាតិនេះដែរ លោក Martinez មិនមានកុងត្រាសំខាន់អ្វីឡើយ ដូច្នេះលោកអាចចាកចេញបាននៅពេលណាក៏បានដែរ៕ប្រភពDailyMail