តាមរយៈការឧបត្ថម្ភពីក្រុមហ៊ុនផ្តល់សេវាកម្មកម្សាន្តឈានមុខគេនៅកម្ពុជា 2MBET ថ្មីៗនេះ តំណាងក្រុមការងារ CTS Sports បានចុះទៅផ្តល់ជូនឈុតសំលៀកបំពាក់ ឧបត្ថម្ភដល់ក្រុមបាល់ទាត់ អ្នកប្រយុទ្ធនគរឃ្មុំខៀវ។ នេះជាការផ្តល់ជូនឥតគិតថ្លៃ សម្រាប់ក្រុមបាល់ទាត់ឈុតតូចក្រៅអាជីព ជាពិសេសផ្តល់អាទិភាពដល់ក្រុមដែលមានការខ្វះខាតពិតប្រាកដ នៅទូទាំងបណ្តារាជធានី/ខេត្ត។
អ្នកប្រយុទ្ធនគរឃ្មុំខៀវ (BLUE BEE) ជាក្រុមមានមូលដ្ឋានស្ថិតក្នងទីក្រុងភ្នំពេញ បង្កើតឡើងបាន ៣ ឆ្នាំហើយ និងមានសមាជិកសរុប ២៦ នាក់។ តំណាងក្រុម បានលើកឡើងយ៉ាងដូច្នោះថា៖
ជាសារចែករំលែក ខ្ញុំយល់ឃើញថា បាល់ទាត់គឺជាកីឡាមួយដែលល្អសម្រាប់សុខភាព និងជួយបង្កើននូវទំនាក់ទំនង ស្គាល់មិត្តភក្តិច្រើន បន្ថែមពីនេះបើបងប្អូនច្បាស់លាស់នឹងចាប់យកវិស័យខាងលើ សូមខិតខំប្រឹងប្រែងឲ្យបានខ្លាំង បង្កើនសមត្ថភាព និងឆន្ទៈ ដើម្បីសម្រេចនូវបំណងប្រាថ្នាពេលខាងមុខ ចំពោះឆន្ទៈរបស់ក្រុម គឺពួកយើងចង់បន្ថែមការហ្វឹកហាត់ឲ្យខ្លាំងជាងនេះ និងចាប់ដៃសហការគ្នា អាចបង្កើតជាពានរង្វាន់សប្បុរសធម៌នានាពេលអនាគត។
ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖
ខ្ញុំតំណាងអោយក្រុមទាំងមូល សូមអរគុណដល់ក្រុមហ៊ុន 2MBET ដែលបានឧបត្ថម្ភឈុតអាវដល់ក្រុមពួកខ្ញុំ និងសូមជូនពរអោយក្រុមការងារទាំងអស់មានសុខភាពល្អ ធ្វើកិច្ចការងារអ្វីតែងតែសម្រេចបានដូចសេចក្តីប្រាថ្នា៕