តាមរយៈការឧបត្ថម្ភពីក្រុមហ៊ុនផ្តល់សេវាកម្មកម្សាន្តឈានមុខគេនៅកម្ពុជា 2MBET ថ្មីៗនេះ តំណាងក្រុមការងារ CTS Sports បានចុះទៅផ្តល់ជូនឈុតសំលៀកបំពាក់ ឧបត្ថម្ភដល់ក្រុមបាល់ទាត់ The Mid។ នេះជាការផ្តល់ជូនឥតគិតថ្លៃ សម្រាប់ក្រុមបាល់ទាត់ឈុតតូចក្រៅអាជីព ជាពិសេសផ្តល់អាទិភាពដល់ក្រុមដែលមានការខ្វះខាតពិតប្រាកដ នៅទូទាំងបណ្តារាជធានី/ខេត្ត។
The Mid ជាក្រុមមានមូលដ្ឋានស្ថិតក្នងទីក្រុងភ្នំពេញ បង្កើតឡើងបាន ១ ឆ្នាំហើយ និងមានសមាជិកសរុប ១៨ នាក់។ តំណាងក្រុមលោក នួន គីមឡុង បានលើកឡើងយ៉ាងដូច្នោះថា៖
ខ្ញុំចង់ចែករំលែកសារទៅកាន់យុវជនជំនាន់ក្រោយ ឲ្យចំណាយពេលចូលរួមលេងកីឡាឲ្យបានច្រើន ដើម្បីទទួលបានសុខភាពល្អ និងជៀសឆ្ងាយពីគ្រឿងញៀន ហើយឆន្ទៈរបស់ក្រុមខ្ញុំ គឺចង់មានឱកាសអាចចូលរួមការប្រកួតពានរង្វាន់ណាមួយនាថ្ងៃអនាគត។
ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖
ក្នុងនាមខ្ញុំបាទជាប្រធានក្រុម សូមអគុណដល់ក្រុមហ៊ុនដែលជួយឧបត្ថម្ភឈុតដល់ក្រុម The Mid និងជូនពរឲ្យក្រុមហ៊ុនកាន់តែទទួលបានការគាំទ្រ រីកចម្រើនតទៅមុខ៕