ដំណឹង​ល្អ! ចិន ​ប្រកាស​ជួយ​កម្ពុជា​ក្នុង​ការ​រៀប​ចំ​ព្រឹត្តិការណ៍​ស៊ីហ្គេម ២០២៣​

​រដ្ឋាភិបាល​ចិន ​តាម​រយៈ​លោក LI Keqiang ​បាន​ប្រកាស​ជួយ​ដល់​កម្ពុជា​ក្នុង​ការ​រៀប​ចំ​ការ​ប្រកួត​ស៊ីហ្គេម​២០២៣​ខាង​មុខ​នេះ ​ហើយ​ក៏​នឹង​ជួយ​បណ្ដុះបណ្ដាល​អត្ដពលិក​កម្ពុជា​ថែម​ទៀត​ផង​ដែរ។

​ក្នុង​ជំនួប​រវាង​សម្ដេច​តេជោ ហ៊ុន សែន ​និង​លោក ​LI Keqiang នាយករដ្ឋមន្រ្ដីចិន​កាល​ពី​ពេល​កន្លង​ទៅ​នេះ ​ឃើញ​ថា​ទទួល​បាន​លទ្ធផល​ល្អ​មែនទែន។ ​មិត្ដ​ចិន ​បាន​អះអាង​ថា​នឹង​បន្ដ​ជួយ​ជ្រោមជ្រែង​កម្ពុជា​បន្ដ​ទៀត ​មិន​ថា​ក្នុង​វិស័យ​អ្វី​ក៏​ដោយ។ ​ក្នុង​នោះ ​វិស័យ​កីឡា​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​ស៊ីហ្គេម​២០២៣​នោះ ​ក៏​ចិន​នឹង​ជួយ​ជា​ជំនួយ​បន្ថែម​ផង​ដែរ។

​ក្នុង​ឱកាស​នេះ​សម្ដេច​តេជោ ហ៊ុន សែន ​បាន​សម្ដែង​ការ​អរគុណ​ដល់​លោក​នាយក​រដ្ឋ​មន្ត្រី​ចិន ​និង​ប្រតិភូ​ចិន​ដែល​បាន​មក​ទស្សនកិច្ច​នៅ​កម្ពុជា ក៏ដូចជា​ចូល​រួម​ប្រជុំ​កំពូល​អាស៊ាន​នេះ​ផង​ដែរ៕ ​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT