មន្ត្រី​ជំនាញ AFC ​ចុះ​ពិនិត្យ​កីឡដ្ឋាន​កម្ពុជា ​ត្រៀម​ការ​ប្រកួត​ធំ​ៗ​

​កាល​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ​ខាង​មន្ត្រី​របស់​សហព័ន្ធ​បាល់ទាត់​ទ្វីប​អាស៊ី AFC ​បាន​ចុះ​ត្រួត​ពិនិត្យ​ផ្ទាល់​នៅ​កីឡដ្ឋាន​របស់​កម្ពុជា ​ក្នុង​ការ​ត្រៀម​រៀប​ចំ​ការ​ប្រកួត​ធំ​ៗ​នា​ពេល​ខាង​មុខ​នេះ​។

​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ​និង​ក្រុមហ៊ុន​ខេមបូឌាន​ពីមៀរលីគ​ បាន​អញ្ជើញ​មន្ត្រី​ជំនាញ​មក​ពី​សហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីប​អាស៊ី ​(AFC) ​ដើម្បី​ចុះ​ត្រួត​ពិនិត្យ​ និង​វាយ​តម្លៃ​កីឡដ្ឋាន​ដែល​អាច​មាន​លក្ខណៈ​បច្ចេក​ទេស​សម្រាប់​រៀប​ចំ​ការ​ប្រកួត​អន្តរជាតិ​ផ្លូវការ​ និង​ត្រៀម​រៀប​ចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​ ឆ្នាំ​២០២៣ ​ក៏​ដូច​ជា​បង្ហាញ​ និង​ជួយ​កែសម្រួល​ពី​ចំណុច​ខ្វះខាត​ដល់​ក្លឹប​ ដើម្បី​បំពេញ​បន្ថែម​ឱ្យ​បាន​កាន់តែល្អប្រសើរថែមទៀត។

​ការត្រួតពិនិត្យកីឡដ្ឋាន ​ដោយលោក​ Abang Zulkarnain Bin Abang Abdurahman មក​ពី​ប្រទេសម៉ាឡេស៊ី ​(AFC)។ ​នៅល្ងាចថ្ងៃពុធ ទី២ ខែវិច្ឆិកា ​ឆ្នាំ២០២២ លោក. Abang Zulkarnain Bin Abang Abdurahman ​បានអញ្ជើញចុះធ្វើទស្សនកិច្ចនៅពុហកីឡដ្ឋាន​ មរតកតេជោ ជាមួយ​ក្រុម​ការងារ​របស់ ​ខេមបូឌានព្រីមៀរលីគ។ ​កីឡដ្ឋាន​ជាតិ​មួយ​នេះ នឹង​បម្រើ​ដល់​ការ​ប្រកួត​ជា​ច្រើន​នៅ​ពេល​អនាគត៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT