CTS Sports ចុះប្រគល់ឈុតកីឡាដល់ក្រុមយុវជនវាងក្រុង នៅឯខេត្តកំពត

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់ យុវជនវាងក្រុង។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

យុវជនវាងក្រុង ជាក្រុម​មាន​មូលដ្ឋាន​ស្ថិតក្នងកំពត បង្កើតឡើងបានជាង ១ ឆ្នាំមកហើយ និងមានសមាជិកសរុប ១៧ នាក់។ តំណាងក្រុមលោក សិប សាន់រ៉ាឌី បានលើកឡើងយ៉ាងដូច្នោះថា៖

បាល់ទាត់គឺមានសារៈសំខាន់ច្រេីនណាស់សំរាប់យេីងទាំងអស់គ្នា វាជួយដល់ការអភិវឌ្ឍខួរក្បាល ធ្វេីឲ្យរាងកាយមានភាពរហ័សរហួន និងបង្កេីតបានមិត្តភាពកាន់តែច្រេីន និងជាពិសេសវាជាផ្នែកមួយដែលធ្វេីឲ្យសុខភាពយេីងកាន់តែប្រសេីរឡើង ជាចុងក្រោយខ្ញុំសូមអំពាវនាវដល់យុវជនយុវនារីទាំងអស់ ឲ្យងាកមករកការលេងកីឡាអោយបានច្រេីន ជៀសឆ្ងាយពីគ្រឿងញៀន និងអំពេីអបាយមុខផ្សេងៗ ហើយចំពោះឆន្ទៈក្រុមទៅថ្ងៃអនាគត ពួកយេីងមាគម្រោងចូលលេងការប្រកួតថ្នាក់ខេត្តផងដែរ។

ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

ជាចុងក្រោយខ្ញុំសូមថ្លែងអរគុណដល់ក្រុមហ៊ុន 2MBET ខ្លាំងមែនទែន ដែលបានឧបត្ថម្ភឈុតដ៏ស្រស់ស្អាតដល់ក្រុមយេីងខ្ញុំ និងជាពិសេសបានជួយលើកស្ទួយបន្ថែមដល់វិស័យកីឡានៅកម្ពុជា៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT