CTS Sports ប្រគល់ឈុតកីឡាដល់ក្រុម Singha នៅឯបាត់ដំបង

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់ Singha។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

Singha ជាក្រុម​មាន​មូលដ្ឋាន​ស្ថិតក្នងខេត្តបាត់ដំបង បង្កើតឡើងរយៈ ៣ ឆ្នាំ​មកហើយ និងមានសមាជិកសរុប ២៣ នាក់។ តំណាងក្រុម យុវជន ចាន់ សុខា បានលើកឡើងយ៉ាងដូច្នោះថា៖

ក្នុងនាមយើងជាយុវជនក្នុងសង្គម ជាទំពាំងស្នងឬស្សីសង្គមជាតិ យើងទាំងអស់គ្នា ត្រូវតែធ្វើសកម្មភាពអ្វីដែលល្អៗមានប្រយោជន៍ដល់ខ្លួនផ្ទាល់ក៏ដូចជាសង្គមជាតិយើង ពិសេសជាងនេះទៅទៀត សូមឲ្យយុវជនយើងទាំងអស់ត្រូវជៀសវាងពីការសេពគ្រឿងញៀន ព្រោះវាមានផលអវិជ្ជមានខ្លាំណាស់សម្រាប់ជីវិត ហើយសូមចូលរួមលេងកីឡា ហាត់ប្រាណ ដើម្បីសុខភាពនិងអាចរស់នៅជាមួយគ្រួសារដោយមានសុភមង្គល។

ចំពោះឆន្ទ:ក្នុងក្រុមគឺរក្សាមិត្តភាព និងឈានទៅរកភាពជោគជ័យក្នុងការប្រកួត ក៏ដូចជាពង្រឹង អភិវឌ្ឍក្រុម និងផ្សព្វផ្សាយអប់រំពីគុណសម្បត្តិអំពីបាល់ទាត់ទៅក្នុងតំបន់។

ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

ពួកខ្ញុំពិតអរគុណជាខ្លាំងដល់ក្រុមហ៊ុន 2MBET ចំពោះការផ្តល់នៅឈុតកីឡាដល់ក្រុមយើងខ្ញុំ វាពិតជាមានសារ:សំខាន់ណាស់សម្រាប់ក្រុមខ្ញុំព្រោះវាជាចំណែកមួយក្នុងការរក្សាក្រុម និងជួយកាត់បន្ថយការចំណាយផងដែរ ជាចុងក្រោយសូមថ្លែងអំណអរគុណយ៉ាងក្រៃលែងដល់ក្រុមហ៊ុន និង CTS Sport សូមជូនពរអោយមានភាពរីករាយ រីកចម្រើន ទទួលជោគជ័យគ្រប់ភារៈកិច្ច៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT