ជម្រើសជាតិហ្វូតសាលកម្ពុជា មិនទទួលបានលទ្ធផលល្អទេ ក្នុងការបោះជំរុំហ្វឹកហាត់ និងប្រកួតកម្តៅសាច់ដុំនៅថៃ

រយៈពេល ១សប្តាហ៍នេះការបោះជំរុំហ្វឹកហាត់របស់ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជា បានបញ្ចប់ទៅហើយក្នុងថ្ងៃទី ២៧ ខែ តុលា នេះ ដោយឆ្លងកាត់ការហ្វឹកហាត់ និងប្រកួតមិត្តភាពជាមួយក្រុមមួយចំនួន ក្នុងប្រទេសថៃ ។

យ៉ាងណាមិញ លទ្ធផលនៃការប្រកួតកម្តៅសាច់ដុំទាំង ៣ប្រកួតនោះពុំបានផ្តល់ផលវិជ្ជមានដល់កម្ពុជានោះទេ ក្រៅតែពីបទពិសោធន៍ ក្នុងការវិលត្រឡប់មកវិញនៃក្រុមជម្រើសជាតិផ្នែកហ្វូតសាលមួយនេះ ។

៣ប្រកួតកន្លងទៅ បានបង្ហាញលទ្ធផលដូចខាងក្រោម៖
– ជម្រើសជាតិហ្វូតសាលកម្ពុជា ១-៤ Rachanavy FC
– ជម្រើសជាតិហ្វូតសាលកម្ពុជា ១-៤ Samutsakhon University FC
– ជម្រើសជាតិហ្វូតសាលកម្ពុជា ១-៩ Bangkok City FC

លោក ផាន សុផាណារ៉ា ដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិហ្វូតសាលបានថ្លែងថា នៅក្នុងការបោះជំរុំហ្វឹកហាត់នេះ គឺជាការធ្វើតេស្តកីឡាករទាំង ២០នាក់ ដែលរូបលោកបានព្យាយាមសាកសមត្ថភាពរបស់ពួកគេ មុនសម្រេចជ្រើសយក ១៦នាក់ចុងក្រោយ ចូលរួមការប្រកួតផ្លូវការ នៅខែ វិច្ឆិកា ខាងមុខ ។

គួរឱ្យដឹងថា ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជា នឹងត្រូវចេញដំណើរទៅកាន់ប្រទេសឥណ្ឌូនេស៊ី ជាបន្តទៀត ដើម្បីត្រៀមខ្លួនប្រកួតបើកឆាកពានរង្វាន់ AFF Futsal Championship ដែលខ្លួនអវត្តមាន ៥ឆ្នាំមកហើយនោះ ដោយត្រូវប៉ះជាមួយ ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងម្ចាស់ផ្ទះឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី ៥ ខែ វិច្ឆិកា តទៅ ៕

  • ជម្រើសជាតិហ្វូតសាលកម្ពុជា មិនទទួលបានលទ្ធផលល្អទេ ក្នុងការបោះជំរុំហ្វឹកហាត់ និងប្រកួតកម្តៅសាច់ដុំនៅថៃ