ស្អាត​អូឡាំពិក ​នឹង​ជួសជុល​ឱ្យ​ទំនើប​តាម​ស្ដង់ដារ FIFA ​ត្រៀម​ព្រឹត្ដិការណ៍​ស៊ីហ្គេម​២០២៣​

​ពហុ​កីឡដ្ឋាន​អូឡាំពិក ​កំពុង​ជួសជុល​ឡើង​វិញ ​ដើម្បី​រៀប​ចំ​ឱ្យ​ត្រូវ​តាម​ស្ដង់ដារ FIFA ​សម្រាប់​ត្រៀម​បម្រើ​ឲ្យ​ការ​ប្រកួត​កីឡា​បាល់ទាត់​ ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ ឆ្នាំ២០២៣​ ខាងមុខ។

ឯកឧត្តម ​វ៉ាត់ ចំរើន ​អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ​២០២៣​ (CAMSOC) ​បាន​បញ្ជាក់​ថាសម្រាប់បាល់ទាត់​ មិនមែនធ្វើការប្រកួតតែមួយកន្លែងនោះទេ គឺ​មាន​វិមានកីឡដ្ឋាន​ នៃពហុកីឡដ្ឋានជាតិមរតកតេជោ, ពហុកីឡដ្ឋានជាតិ, កីឡដ្ឋានព្រីនស៍ របស់​ក្លិបវិសាខា ​និង​កីឡដ្ឋានកងយោធពលខេមរភូមិន្ទ ​ដែលនឹងបម្រើឲ្យការប្រកួតបាល់ទាត់ បុរស-នារី មានន័យថា ​ការប្រើប្រាស់ទីលានសម្រាប់ការប្រកួតផ្លូវការ ​ចន្លោះពី ៤ ទៅ ៥កីឡដ្ឋាន ដោយ​មិន​គិត​ពីទីលានសម្រាប់ធ្វើការហ្វឹកហាត់ របស់បណ្ដាប្រទេសចូលរួមឡើយ។

ពាក់ព័ន្ធដំណើរការជួសជុសពហុកីឡដ្ឋានជាតិវិញ ឯកឧត្តមបានពន្យល់ថា «បច្ចុប្បន្ន​ យើង​ចាប់​ផ្ដើម​ជួសជុល​ហើយ។​ យើងជួសជុលប្ដូរពីស្មៅសិប្បនិម្មិត មកជាស្មៅធម្មជាតិ។ ការរៀបចំនេះ យើង​គោរព​ទៅ​តាមស្ដង់ដាររបស់​ FIFA។ អ៊ីចឹង ស្ដង់ដារ បានន័យថា ស្មៅក៏ស្ដង់ដារដែរ ទាល់​តែ​ស្មៅ​ណា ​ដែល​ FIFA ទទួលស្គាល់ ព្រោះ FIFA មិនមែនទទួលស្មៅតែមួយប្រភេទទេ គឺ​មាន​ច្រើន​ប្រភេទ»។
​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT