អ្នកចាំទី Courtois បានបង្ហោះសារច្រានចោលការចុះផ្សាយរបស់កាសែត El Pais ដែលនិយាយថាខ្លួនមិនចង់ធ្វើការជាមួយអ្នកចាត់ការ Conte និង Jose Mourinho ។
El Pais ម្សិលមិញនេះ បានផ្សាយអត្ថបទ១ ដែលទាក់ទងទៅនឹងCourtois។ អត្ថបទនោះ បានស្រង់សម្ដីរបស់អតីតអ្នកចាំទី Chelsea ថារូបគេចាកចេញពីអង់គ្លេសនេះ គឺដោយសារមិនចង់ធ្វើការជាមួយអ្នកចាត់ការ Jose និង Conte នេះឯង។ ប៉ុន្តែឥឡូវបែរជាអាចនឹងមកធ្វើការជាមួយគ្នានៅអេស្ប៉ាញទៀត។
រឿងនេះ ត្រូវបាន Courtois ច្រានចោល ថាខ្លួនមិនបាននិយាយដូច្នេះទេ។ ផ្ទុយទៅវិញ ប្រសិនបើមិនមានការកែតម្រូវទេ នោះរូបគេនឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះការចុះផ្សាយទាំងដែលសាមីខ្លួនមិនបាននិយាយនេះ៕ប្រភពDailyMail