ប្រធាន​ក្លឹប​វិសាខា អរគុណ​ក្រុម​គ្រួសារ​វិសាខា ​ដែល​ជម្រុញ​ឱ្យ​ក្លឹប​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​

​ក្លឹប​បាល់​ទាត់​វិសាខា ​បាន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​សម្ដេច​តេជោ ហ៊ុន សែន ​ហើយ ​បន្ទាប់​ពី​ពួកគេ​បាន​យក​ឈ្នះ​លើ​ក្រុម​ភ្នំពេញ​ក្រោន​ក្នុង​លទ្ធផល ៤-២ ​បើ​គិត​ទាំង​ពីរ​ជើង​។

​ក្រោយ​ពី​ចប់​ការ​ប្រកួត​នេះ​ទៅ ​លោក​ជំទាវ កែ សួនសុភី ​ប្រធាន​ក្លឹប​វិសាខា​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​៖ “វិសាខា! សូមចងចាំថា ផ្លូវទៅរកភាពជោគជ័យ គឺតែងតែមានពាក្យថា “យើង” មិន​មែន​មានតែ “ខ្ញុំ” ឡើយ។ មនុស្សតែម្នាក់មិនអាចសម្រេចគោលដៅអ្វីបានទេ។ វា​តែង​តែ​មាន​មនុស្ស​នៅ​ជុំវិញខ្លួន​យើងនៅចាំគាំទ្រយើង​ ហើយឆ្ពោះទៅមុខទាំងអស់គ្នា។​ សូមអរគុណ​ក្រុមគ្រួសារ​វិសាខា ​នៃការខិតខំប្រឹងប្រែងយកជ័យជម្នះថ្ងៃនេះ ហើយ​ក៏សូមគោរពអរគុណ​អ្នកគាំទ្រ​ទាំង​សង​ខាង​ ដែលបានមកគាំទ្រក្រុមទាំងពីរ ។ វិសាខាត្រៀមខ្លួនទៅវគ្គផ្ដាច់ព្រ័ត្រ នាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ​២០២២ ​វេលាម៉ោង ៦៖៣០នាទីល្ងាច​។ សូមកុំភ្លេចចូលរួមគាំទ្រទាំងអស់គ្នា​”។

​សូម​បញ្ជាក់​ថា វគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ ឆ្នាំ២០២២ ​ក្រុម​វិសាខា ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម​បឹង​កេត ​នៅ​ថ្ងៃ​​៦ ខែ​វិច្ឆិកា ឆ្នាំ​២០២២ នៅកីឡដ្ឋាន Smart RSN។ ​ដោយ​វិសាខា​នេះ​ទៀត​សោត ​ជា​ក្រុម​ដែល​បាន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​៣​ឆ្នាំ​ជាប់​គ្នា​ហើយ​គឺ​២០២០ ២០២១ និង​២០២២៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT