សោកស្ដាយ​ណាស់! ​U17 ​កម្ពុជា ​ចាញ់​ក្រុម U17 ​ចិន ​ក្នុង​លទ្ធផល ​៩-០

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ក្រោម​អាយុ​១៧​ឆ្នាំ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម U17 ​របស់​ចិន​ដល់​ទៅ ​៩-០ ​ឯ​ណោះ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​ AFC U17 Asian Cup 2023 Qualifiers ​នៅ​កីឡដ្ឋាន​ Sheppaton Sport City ​ប្រទេស​អូស្រ្តាលី។

​ក្រុម U17 ​ចិន គឺ​​ជា​ជើង​ឯក​២​សម័យ​នៃ​ការ​ប្រកួត​ពាន​រង្វាន់​ខាង​លើ​នេះ។ ​មិន​ឱ្យ​បាក់​ឈ្មោះ​នោះ​ទេ ​ក្រុម​ខ្លាំង​​របស់​ចិន​នេះ ពិតជា​ធ្វើ​បាន​ល្អ​ណាស់​ទល់​ក្រុម​កម្ពុជា​ក្នុង​ការ​ប្រកួត​បើក​ឆាក​នៅ​ថ្ងៃ​មិញ​នេះ ​ដោយ​លត់​ក្រុម U17 ​កម្ពុជា​ដល់​ទៅ ​៩-០ ​ឯ​ណោះ។ ​ដោយ​តង់​ទី​១ ​ចិន​ស៊ុត​បាន​៤​គ្រាប់ ​និង​តង់​ទី​២ ពួកគេ​បន្ថែម​បាន​៥​គ្រាប់​ទៀត។

​រំលឹក​ថា​ U17 ​កម្ពុជា ​ស្ថិត​ក្នុង​ពូល ​G ​ជាមួយ​ម្ចាស់​ផ្ទះ​អូស្ត្រាលី​ ចិន ​និង​ កោះម៉ារីណា​ខាងជើង​ ការ​ប្រកួត​វគ្គ​ជម្រុះ​នៃ​ពាន​រង្វាន់​បាល់ទាត់ទ្វីបអាស៊ី​ AFC U17 ASIAN CUP BAHRAIN 2023៕ ​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT