កីឡា​ជាតិ ​នឹង​ចាប់​ផ្ដើម​ប្រកួត​នៅ​ចុង​ឆ្នាំ​នេះ

​ព្រឹត្តិការណ៍​កីឡា​ជាតិ ​នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​ប្រកួត​នៅ​ចុង​ឆ្នាំ​នេះ​ហើយ ​ដែល​ជា​ការ​សាក​ល្បង​ចុងក្រោយ​សម្រាប់​ត្រៀម​លក្ខណៈ​ធ្វើ​ម្ចាស់​ផ្ទះ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​ និង​អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ​២០២៣។

​លោក​បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងថា ការប្រកួតកីឡាជាតិ បានរៀបចំ ២លើក​រួច​មក​ហើយ​ កាលពីឆ្នាំ២០១៦ និងឆ្នាំ២០១៨ តែការប្រកួតលើកទី៣ ដែល​គ្រោង​រៀបចំកាល​ពី​ឆ្នាំ​២០២០ ​ដោយសារការផ្ទុះជំងឺរាតត្បាតជាសាកលកូវីដ-១៩ ក្រសួងអប់រំ ក៏សម្រេចពន្យារពេល រហូត​ដល់​ឆ្នាំ២០២២​ ទើបកំណត់កាលបរិច្ឆេទរៀបចំឡើងវិញ ដើម្បី​សម្រួច​ការ​ត្រៀម​លក្ខណៈ​ធ្វើ​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នា​ឆ្នាំ​២០២៣។

កីឡាជាតិ លើកទី៣ គ្រោងរៀបចំពីថ្ងៃទី១៧ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ពហុកីឡដ្ឋានជាតិអូឡាំពិក និងទីលានតាមបណ្ដាខេត្តមួយចំនួន ពិសេសខេត្តគោលដៅត្រៀមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣។ តាមគម្រោងព្រឹត្តិការណ៍នេះ នឹងរៀបចំការប្រកួត ៣៩ប្រភេទកីឡា និងកីឡាបារ៉ាឡាំពិក ៧ប្រភេទកីឡា ដែលនឹងមានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមសរុបប្រមាណ ៧ពាន់នាក់៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT