សម្ពោធ​ស្ដាត​ថ្មី ​ISI Dangkor Senchey បាន​ទទួល​ការ​គាំទ្រយ៉ាង​គគ្រឹកគ្រេង​ពី​មហាជន

​ក្លឹប​បាល់​ទាត់ ISI Dangkor Senchey ​បាន​បើក​សម្ពោធ​កីឡដ្ឋាន​ថ្មី​របស់​ខ្លួន​ហើយ​ឈ្មោះ​ថា AIA KMH Park ​កាល​ពី​ម្សិលមិញ​នេះ ​ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ​យុវជន​សាលា​បាល់ទាត់​បាទី​ក្នុង​ពាន​រង្វាន់​លីគ​លំដាប់​ទី​២​នៃ​កម្ពុជា​។

​ជា​លទ្ធផល​ឃើញ​ថា​ក្រុម​ម្ចាស់​ផ្ទះ ISI Dangkor Senchey ​ទទួល​បាន​ជ័យជម្នះ ​ហើយ​អ្វី​ដែល​កាន់​តែ​ពិសេស​ថែម​ទៀត​នោះ​គឺ​មាន​អ្នក​គាំទ្រ​យ៉ាង​ច្រើន​ចូល​រួម​ទស្សនា​តែ​ម្ដង។ ​បើ​តាម​ប្រភព​ពី​កីឡដ្ឋាន​ផ្ទាល់ ​អ្នក​គាំទ្រ​ប្រមាណ​ជា ៣២៩៧​នាក់​បាន​ចូល​រួម​ទស្សនា ពោល​គឺ​ពេញ​កីឡដ្ឋាន​តែ​ម្ដង។ ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ក៏​មាន​អ្នក​ឈរ​មើល​ពី​ផ្សា K Mall ​ដែល​ស្ថិត​នៅ​ក្បែរ​នោះ​ឡើង​ណែន​ផង​ដែរ។

​រំលឹក​ថា​ក្រុម ISI Dangkor Senchey ​មាន​ក្លឹប​មាន​មហិច្ឆតា​ធំ​នៅ​កម្ពុជា។ ​ពួកគេ​លេង​នៅ​លីគ​លំដាប់​ទី​២ ប៉ុន្តែ​ក៏​មាន​គម្រោង​ឡើង​មក​លេខ​លីគ​កំពូល​ឆាប់​ៗ​នេះ​ផង​ដែរ។ ​ក្រៅ​ពី​នេះ​ទៀត ​បច្ចុប្បន្ន​ទើប​តែ​កសាង​កីឡដ្ឋាន​ស្ដងដា​មួយ​យ៉ាង​ឡូយ ​ហើយ​គោលដៅ​ចង់​ក្លាយ​ជា​ក្លឹប​អាច​ប្រកួត​ប្រជែង​នៅ​អាស៊ី​ទៀត​ផង៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT