តើ Cristiano Ronaldo នឹងចូលលេងទល់នឹង Manchester City ដែរឬទេ?

Cristiano Ronaldo នៅតែអាចស្ថិតនៅកៅអីបម្រុងនៅពេលដែល Manchester United ប៉ះ Manchester City ក្នុង Premier League នៅថ្ងៃអាទិត្យនេះ។

Cristiano Ronaldo មិនមានការចាប់ផ្តើមដ៏ល្អមួយក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី Erik ten Hag នោះទេ។ គាត់បានចាប់ផ្តើមលេង១១នាក់ដំបូងបានតែមួយដងគត់ក្នុងលីគរហូតមកដល់ពេលនេះ ហើយមិនបានស៊ុតបញ្ចូលទី ឬបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានឡើយ។

និន្នាការដូចគ្នាអាចបន្តនៅពេលដែល Manchester United ធ្វើដំណើរទៅកាន់កីឡដ្ឋាន Etihad នៅថ្ងៃអាទិត្យ ដើម្បីប្រឈមមុខនឹងម្ចាស់ជើងឯក Premier LeagueTen Hag បានឈ្នះជាមួយនឹងការប្រកួតដ៏ស្វាហាប់ និងរហ័សរហួនជាមួយនឹងខ្សែប្រយុទ្ធក្មេងៗទាំងបី ហើយអាចធ្វើដូចគ្នាជាមួយ Manchester City ដោយរក្សា Ronaldo នៅកៅអីបម្រុង។

Marcus Rashford ដែលជាខ្សែប្រយុទ្ធសំខាន់របស់ Man Utd នៅរដូវកាលនេះ ដូច្នេះខ្សែប្រយុទ្ធអង់គ្លេសគួរតែដឹកនាំតំបន់ប្រយុទ្ធរបស់ United ជំនួសឱ្យ Cristiano Ronaldo

ក្រុមបិសាចក្រហម Manchester United បានទទួលជ័យជម្នះ ៤ លើកជាប់ៗគ្នានៅក្នុងក្របខ័ណ្ឌ Premier League បន្ទាប់ពីការចាប់ផ្តើមដែលមានការចាញ់ពីរប្រកួតដំបូង។ ក្រុមរបស់លោក Erik ten Hag ទទួលបាន ១២ ពិន្ទុពីការប្រកួតចំនួន ៦​ ដង ហើយបច្ចុប្បន្នកំពុងឈរលេខ ៦ ក្នុងតារាង។ United អាច​ឈាន​ទៅ​ដល់​កំពូល​តារាងទាំង​បួន​ប្រសិន​បើ​ពួក​គេ​យក​ឈ្នះ Manchester City

ដោយឡែក Manchester City នៅតែមិនស្គាល់ចាញ់ក្នុងលីគ។ ពួក​គេ​ស្ថិត​នៅ​លេខ ​២ ​ក្នុង​តារាង​មាន​ ១៧​ ពិន្ទុ។ Man City មាន ​៤​ ពិន្ទុ​តាម​ពី​ក្រោយ​ក្រុម​កំពូល​តារាង Arsenal ហើយ​មិន​អាច​វ៉ា​ដាច់​ពួក​គេ​បាន​ឡើយ ទោះ​បី​ជា​ឈ្នះ​ក៏​ដោយ៕

ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT