ផ្អាក​ប្រកួត​នៅ Premier League ​ប៉ុន្តែ​ក្លឹប​ត្រូវ​លេង UCL ​សប្ដាហ៍​ក្រោយ​នៅ​លេង​ដដែល​

​ការ​ប្រកួត​បាល់​ទាត់​នៅ​អង់គ្លេស​ទាំង​អស់​ត្រូវ​ផ្អាក​សកម្មភាព​ប្រកួត​នា​ចុង​សប្ដាហ៍​នេះ​ហើយ ដើម្បី​ជា​ការ​គោរព​ដល់​ការ​យាង​សោយ​ព្រះ​ពិរាល័យ​របស់​ម្ចាស់ក្សត្រី Elizabeth ។

ជាក់​ស្ដែង​ការ​ប្រកួត​របស់​ក្រុម Manchester City ​ទល់​ក្រុម Dortmund ​នៅ​ពាន​រង្វាន់ UEFA Champions League ​នា​ពាក់​កណ្ដាល​សប្ដាហ៍​ក្រោយ​នេះ ​នឹង​មិន​មាន​ការ​ផ្អាក​ឬ​លើក​ការ​ប្រកួត​អ្វី​នោះ​ទេ។ ​ស្រប​ពេល​ការ​ប្រកួត​របស់​ក្រុម​ដទៃ​ទៀត ​ក៏​នឹង​ដំណើរ​ការ​វិញ​ធម្មតា​ផង​ដែរ ​ពោល​គឺ​សម្រេច​ផ្អាក​ការ​ប្រកួត​នៅ​ត្រឹម​ចុង​សប្ដាហ៍​នេះ​ប៉ុណ្ណោះ។ ​

​មួយ​វិញ​ទៀត​សម្រាប់​ការ​ប្រកួត Premier League ​ដែល​សម្រេច​ថា​ផ្អាក​នោះ ​ការ​ពិត​ទៅ​រដ្ឋាភិបាល​ក៏​មិន​បាន​ចេញ​ចរាចរ​ឱ្យ​ផ្អាក​អ្វី​ដែរ ប៉ុន្តែ​ក្លឹប​ទាំង​អស់​ដោយ​ខ្លួន​ឯង​ទេ​ដែល​ស្នើ​ឱ្យ​មាន​ការ​ផ្អាក​ប្រកួត​សប្ដាហ៍​ទី​៧​នេះ។ ​ដោយ​សំអាង​ថា​ពួកគេ​ចង់​ចូល​រួម​រំលែក​ទុក្ខ​ដល់​ការ​យាង​សោយ​ព្រះ​ពិរាល័យ​របស់​ម្ចាស់ក្សត្រី Elizabeth៕ ​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT