Ancelotti ​ថា​ Real Madrid ​គួរ​តែ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​នេះ​

​លោក Carlo Ancelotti ​អះអាង​ថា​ក្រុម Real Madrid ​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ ​ហើយ​សម​តែ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​នេះ។ ​

​ក្រុម​អធិរាជ​ស​នៅ​តែ​បង្ហាញ​សាច់​ដុំ​ដដែល ​ដោយ​បន្ដ​ឈ្នះ​ប្រកួត​ទី​៤​របស់​ខ្លួន​ទល់​ក្រុម Real Betis ​ក្នុង​លទ្ធផល ​២-១។ ​ដោយ​២​គ្រាប់​សម្រេច​បាន​នោះ​ចេញ​ពី​ជើង​របស់ Junior ​១​គ្រាប់​និង Rodrygo ​១​គ្រាប់។ ​ក្រុម​របស់​លោក Carlo Ancelotti ​បាន​គ្រប់គ្រង​ការ​ប្រកួត​នេះ​បាន​ល្អ ​ដើម្បី​យក​៣​ពិន្ទុ​បន្ថែម​ទៀត ឈរ​នៅ​កំពូល​តារាង La Liga ​។​

​ក្រោយ​ចប់​ការ​ប្រកួត​លោក Ancelotti ​បាន​និយាយ​ដែរ​ថា​៖ “យើង​លេង​បាន​ល្អ​ប្រកួត​នេះ ​យើង​សហការ​គ្នា​បាន​ល្អ ប៉ុន្ដែ​យើង​ក៏​ខកខាន​ឱកាស​ច្រើន​ដែរ​ក្នុង​ការ​រក​គ្រាប់​បាល់។ ​យើង​បាន​បង្កើត​ឱកាស​ច្រើន ហើយ​ចុង​បញ្ចប់​យើង​សក្ដិសម​ក្នុង​ការ​ឈ្នះ​ប្រកួត​នេះ​”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT