តាមរយៈការឧបត្ថម្ភពីក្រុមហ៊ុនផ្តល់សេវាកម្មកម្សាន្តឈានមុខគេនៅកម្ពុជា 2MBET ថ្មីៗនេះ តំណាងក្រុមការងារ CTS Sports បានចុះទៅផ្តល់ជូនឈុតសំលៀកបំពាក់ ឧបត្ថម្ភដល់ក្រុមបាល់ទាត់ PVC Phnom Penh FT។ នេះជាការផ្តល់ជូនឥតគិតថ្លៃ សម្រាប់ក្រុមបាល់ទាត់ឈុតតូចក្រៅអាជីព ជាពិសេសផ្តល់អាទិភាពដល់ក្រុមដែលមានការខ្វះខាតពិតប្រាកដ នៅទូទាំងបណ្តារាជធានី/ខេត្ត។
PVC Phnom Penh FT ជាក្រុមមានមូលដ្ឋានស្ថិតក្នងទីក្រុងភ្នំពេញ បង្កើតឡើងជិត ១ ឆ្នាំ និងមានសមាជិកសរុប ២៥ នាក់។ តំណាងក្រុម បានលើកឡើងយ៉ាងដូច្នោះថា៖
ខ្ញុំចង់ឲ្យយុវជនរបស់យេីង ចូលរួមលេងកីឡាបាល់ទាត់ ព្រោះក្រៅតែពីប្រយោជន៍ដល់សង្គមជាតិ ទៀតសោតក៏ជួយឲ្យខ្លួនយើងទទួលបានសុខភាពល្អ និងជៀសឆ្ងាយពីគ្រឿងញៀន ហើយចំពោះឆន្ទៈក្រុមយើងខ្ញុំ បើទៅថ្ងៃមុខមានលទ្ធភាព គឺចង់វិវត្តឆ្ពោះទៅជាក្រុមនៅកម្រិតពាក់កណ្តាលអាជីព។
ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖
តំណាងឲ្យក្រុមទាំងមូល ខ្ញុំសូមថ្លែងអំណរគុណ ដល់ក្រុមហ៊ុន 2MBET ដែលបានផ្តល់ជាសំលៀកបំពាក់ដល់ក្រុមរបស់ខ្ញុំ និងសូមជូនពរដល់ក្រុមការងារទាំងអស់ទទួលបានជោគជ័យគ្រប់ភារកិច្ច៕