ប្រធានក្លឹប Real Madrid បដិសេធមិនទិញ Ronaldo មកវិញទេ

លោកFlorentino Perez ប្រធានក្លឹប Real Madrid បានអះអាងហើយថាលោកនឹងមិននាំយកខ្សែប្រយុទ្ធ Cristiano Ronaldo មកវិញនោះទេ ព្រោះរូបគេវ័យ៣៨ឆ្នាំទៅហើយ។

បើទោះជាលីគអង់គ្លេសបានចាប់ផ្ដើមមួយប្រកួតហើយក្ដី ប៉ុន្តែ Ronaldo នៅតែមានចិត្ដចង់ចាកចេញពីក្លឹបអង់គ្លេសនេះដដែល។ ដោយខ្សែប្រយុទ្ធវ័យជ្រេរូបនេះចង់ទៅរកក្លឹបថ្មីលេង ដែលអាចលេងក្នុងពានរង្វាន់ UEFA Champions League បាន។ តែយ៉ាងណា ក្លឹបជាច្រើនទៅហើយបានបដិសេធមិនចុះកុងត្រាយក Ronaldo ឡើយ ដោយក្នុងនោះក៏មានក្រុម Real Madrid ដែលជាក្លឹបដើមមួយផងដែរ។

លោក Perez ដែលជាប្រធានក្លឹប Real Madrid បាននិយាយថា៖ “ចុះកុងត្រាយក Ronaldo មកម្ដងទៀត? គេមានវ័យ៣៨ឆ្នាំទៅហើយ”។ ដោយនេះសបញ្ជាក់ឱ្យឃើញថាលោកមិនមានបំណងចង់បានកីឡាករព័រទុយហ្គាល់រូបនេះដែលធ្លាប់ជួយក្លឹបបង្កើតកំណត់ត្រាជាច្រើននោះត្រលប់មកវិញនោះទេ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT