បើកឆាក Euro នារី ក្រុមអង់គ្លេស យកឈ្នះអូទ្រីស ១-០

ក្រុមបាល់ទាត់ជម្រើសជាតិនារីអង់គ្លេស បានយកឈ្នះលើក្រុមអូទ្រីស ក្នុងលទ្ធផល ១-០ សម្រាប់ការប្រកួតពានរង្វាន់ European Women’s Championship នៅទឹកដី Old Trafford យប់មិញនេះ។

នេះជាប្រកួតទី១ហើយសម្រាប់ពានរង្វាន់ខាងលើ ព្រោះវាជាប្រកួតបើកឆាកដែលអង់គ្លេសធ្វើជាម្ចាស់ផ្ទះ។ ជាលទ្ធផលឃើញថាក្រុមអង់គ្លេសធ្វើបានល្អ មិនឱ្យអ្នកគាំទ្រពេញកីឡដ្ឋានអន់ចិត្តនោះទេ។ ១គ្រាប់ដែលពួកគេរកបានក្នុងការប្រកួតនេះធ្វើបានដោយ Beth Mead នៅនាទី១៦ក្នុងតង់ទី១។

រំលឹកថាសម្រាប់ពានរង្វាន់ខាងលើនេះដែរ ក្រុមអង់គ្លេសនៅពូល A ជាមួយក្រុមអូទ្រីស ន័រវែស និងអៀឡង់ខាងជើង។ ពានរង្វាន់ European Women’s Championship 2022 នេះ ចែងចែកជា៤ពូល A B C និង D ដោយក្នុងមួយពូលមាន៤ប្រទេសចូលរួម៕ ប្រភព​៖ dialymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT