Spurs ​នឹង​មិន​មាន​ខ្សែ​ការពារ​សំខាន់​ម្នាក់ ប៉ះ Barcelona  ស្អែក​នេះ

ក្រុម Spurs ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម FC Barcelona ​ក្នុង​ការ​ប្រកួត​ទី​២ ​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល ​ពាន​រង្វាន់ UEFA Champions League ។

ខ្សែ​ការពារ​កណ្ដាល Jan Vertonghen ​នឹង​ត្រូវ​អវត្តមាន​សម្រាប់​ការ​ប្រកួត​សំខាន់​មួយ​នេះ ​ក្រោយ​ពី​រង​របួស​សាច់​ដុំ ​កាល​ប៉ះ​ជាមួយ Huddersfield ​ក្នុង​លីគ​កំពូល​អង់គ្លេស។ ខណៈ​ដែល​នេះ​ជា​ក្ដី​កង្វល់​មួយ​សម្រាប់​ក្រុម​មាន់​ខ្នាយ​មាស ​ព្រោះ​ថា​ពួកគេ​បាត់​ខ្សែ​បម្រើ​ឆ្នើម Dele Alli  ​មួយ​ទៅ​ហើយ។

មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ ​ក្រុម​របស់​លោក Mauricio Pochettino ​ក៏​កំពុង​ពិបាក​ចិត្ត​ចំពោះ Christian Eriksen  ​និង ​Hugo Lloris ​ផង​ដែរ ព្រោះ​ពួកគេ​មិន​ទាន់ ១០០% ​ថា​អាច​លេង​បាន​ពេញ​ម៉ោង​ឬ​អត់​ឡើយ។ ដោយ​សូម្បី​តែ Serge Aurier ​វិញ ​ក៏​មិន​មាន​វត្តមាន​ដែរ ដោយ​កត្តា​របួស​ដូច​គ្នា។ ​នេះ​ស​បញ្ជាក់​ឱ្យ​ឃើញ​ថា​ក្រុម Spurs ​កំពុង​មាន​វិបត្តិ​កីឡាករ​ជា​ខ្លាំង ​មុន​ប៉ះ​ក្រុម​អ្នក​មាន​បុណ្យ FC Barcelona ​៕ប្រភពDailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT