ក្លឹបបិសាចក្រហម Man Utd បានដាក់តម្លៃខ្លួនខ្សែការពារស្លាបឆ្វេង Alex Telles មកហើយ បន្ទាប់ពីលឺថាក្លឹបដទៃជាច្រើន ចាប់អារម្មណ៍មកលើសមត្ថភាពកីឡាករប្រេស៊ីល។ បញ្ជាក់ថា បុរសវ័យ ២៩ ឆ្នាំ បានផ្ទេរចេញពី FC Porto នៅតម្លៃជាង ១២ លានផោន កាលពីរដូវក្តៅ ឆ្នាំ ២០២០។
បើតាមសារព័ត៌មាន L’Interista ចុះផ្សាយថា សូម្បីតែក្លឹបអ៊ីតាលី Inter Milan ក៏ចាប់អារម្មណ៍លើខ្សែការពារនៃក្លឹប Man Utd ផងដែរ ហើយក៏ទទួលបានចម្លើយមកវិញ នោះគឺភាគីក្លឹបអាណាព្យាបាល ទាមទារតម្លៃផ្ទេរជាកំហិត ១៣ លានផោន ប្រសិនចង់យក Telles ចេញពី Old Trafford។
ប្រភពបន្តថា ភាគីខាង Man Utd នឹងព្រមតែក្នុងការចរចា ទិញផ្តាច់កុងត្រាប៉ុណ្ណោះ ជារួមបើចង់ខ្ចីជើង គឺនឹងបដិសេធដាច់ខាត់។ ពេលវេលាក្នុងការសម្រេច ក៏ទុកពេលឲ្យក្លឹបដែលចង់បាន គិតគូរមុនវេលាម៉ោង ១១ យប់នាថ្ងៃចន្ទសប្តាហ៍ក្រោយ ដែលជាកាលបរិច្ឆេទបិទទីផ្សារដោះដូរ៕
ប្រភព៖ L’Interista