Theo Hernandez បដិសេធ​សំណើ​ក្លឹប​យក្ស ៣ ព្រោះ​ចង់​បន្ត​កុងត្រា​ថ្មី​នៅ AC Milan

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្សែ​ការពារ​ស្លាប​ឆ្វេង Theo Hernandez ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​បដិសេធ​សំណើ​ក្លឹប​ធំៗ​ដល់​ទៅ ៣ រួម​មាន Chelsea, Man City និង Paris Saint-Germain ហើយ​បន្ត​ឆន្ទៈ​ ចង់​រួមរស់​នៅ​ក្លឹប​បច្ចុប្បន្ន AC Milan។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរស​វ័យ ២៤ ​ឆ្នាំ គេ​បាន​ក្លាយ​ជា​ចំណែក​ដ៏​សំខាន់ របស់​ក្លឹប​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង Milan រដូវ​កាល​នេះ ដោយ​បង្ហាញ​ខ្លួន​សរុប ២២ ប្រកួត អាច​រក​បាន​ដល់​ទៅ​ ៤ គ្រាប់​និង Assist ៤ លើក។ នេះ​ក្នុង​នាម​ជា​ខ្សែ​ការពារ​ តែ​មាន​ស្ថិតិ​ល្អ​ប៉ុណ្ណឹង​ ទើប​ជា​ហេតុ​ដែល​នាំ​ឲ្យ​ក្លឹប​ធំៗ ​មិន​អាច​មើល​រំលង​បាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់ Chelsea ​​ឯ​ណោះ​វិញ ក៏​ដោយសារ​តែ​របួស Ben Chilwell ដល់​បញ្ចប់​រដូវ​កាល ដូច្នេះ​ហើយ​ពិត​ជា​បាក់​ចិត្ត​មក​លើ Theo ​ជា​ខ្លាំង តែ​ស្តាយ​កីឡាករ​សញ្ជាតិ​បារាំង ហាក់​មិន​ចាប់​អារម្មណ៍​ការ​ផ្ទេរ​មក​ក្លឹប​អង់គ្លេស​មួយ​នេះ​ទាល់​តែ​សោះ។ នេះ​បើ​តាម​សារព័ត៌មាន Calciomercato បាន​ចុះ​ផ្សាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព​ក៏​សង្កត់​ធ្ងន់​ថា Theo បាន​នឹង​កំពុង​ជជែក​ជាមួយ​នាយក​ជាន់​ខ្ពស់​ក្លឹប លោក Paolo Maldini ដោយ​មាន​តម្រុយ​វិជ្ជមាន នឹង​បន្ត​កុងត្រា​ថ្មី ដល់​ឆ្នាំ ២០២៦ ឬ ២០២៧។ ជាមួយ​គ្នា​នេះ ថ្លៃ​ពលកម្ម​របស់​គេ ក៏​នឹង​កើន​ឡើង​ផង​ដែរ ពោល​អាច​នឹង​ឡើង​ដល់ ៥ លាន​អឺរ៉ូ/ឆ្នាំ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Calciomercato​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT