ចាប់​ពី​រដូវ​កាល​ក្រោយ​ទៅ Champions League ​នឹង​ប្រើ VAR ​គ្រប់​ការ​ប្រកួត​ទាំង​អស់

សហព័ន្ធ​កីឡា​បាល់ទាត់​អឺរ៉ុប ​បាន​ប្រកាស​ថា​ចាប់​ពី​រដូវ​កាល​ក្រោយ​ទៅ ​ពាន​រង្វាន់ UEFA Champions League ​នឹង​ប្រើប្រាស់​បច្ចេកវិទ្យា VAR ​គ្រប់​ប្រកួត​ទាំង​អស់។

មិន​ត្រឹម​តែ​ប្រើ VAR ​នៅ​ការ​ប្រកួត UEFA Champions League ​រដូវ​កាល​ក្រោយ​នោះ​ទេ ​ខាង UEFA ​បាន​បញ្ជាក់​ទៀត​ថា​ពាន​រង្វាន់ 2019 UEFA Super Cup ​និង Euro 2020 ​ក៏​ត្រូវ​ប្រើ​ប្រាស់​បច្ចេកវិទ្យា VAR ​ផង​ដែរ។ លោក

Aleksander Ceferin ​ប្រធាន UEFA ​បាន​និយាយ​ចំពោះ​រឿង​នេះ​ថា​ការ​ប្រើ​ប្រាស់​វីដេអូ​ជំនួយ​អាជ្ញាកណ្ដាល​នេះ ​នឹង​ធ្វើ​ឱ្យ​ការ​ប្រកួត​នីមួយ​ៗ ​លែង​មាន​បញ្ហា​ត​វ៉ា​ត​ទៅ​ទៀត។

ការ​ប្រើ VAR ​នេះ កើត​ឡើង​ដំបូង​ដោយ​ខាង FIFA ​ហើយ​ក៏​ផ្ដើម​នៅ​ World Cup 2018 ​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង។ ​បច្ចុប្បន្ន​នេះ មាន​លីគ​ប្រទេស​ជា​ច្រើន​បាន​ដំណើរ​ការ​ហើយ៕ប្រភពDailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT