R.Madrid អស់​ការ​អត់ធ្មត់​ជាមួយ Hazard ហើយ ខណៈ​ក្លឹប​នៅ​អង់គ្លេស ៣ កំពុង​តាម​ក្រវែល​មើល

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទីផ្សារ​ដោះដូរ​រដូវ​រងា សម្រាប់​ឆ្នាំ ២០២២ គឺ​កៀក​នឹង​ឈាន​ចូល​មក​ដល់​ហើយ ពោល​នៅ​សល់​តែ​រយៈ​ពេល​ជាង ៣ សប្តាហ៍​ទៀត​ប៉ុណ្ណោះ។ គេ​ជឿ​ថា​សារ​នេះ ការ​ចរចា​នឹង​កើត​មាន​ភាព​មមាញឹក​ខ្លាំង ខុស​ពី​ឆ្នាំ​មុន ព្រោះ​ហាក់​មាន​ក្លឹប​ជា​ច្រើន ដែល​បង្ហាញ​តម្រុយ​វិជ្ជមាន​ក្នុង​ការ​ចង់​បាន​កីឡាករ​ចូល​ក្លឹប ក៏​ដូច​ជា​បោះបង់​ភាព​អត់ធ្មត់ ​ក្នុង​ការ​បន្ត​រក្សា​ជើង​កីឡាករ​មួយ​ចំនួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក​ក្នុង​អត្ថបទ​នេះ ទំព័រ CTS Sports សូម​ច្របាច់​បញ្ចូល​គ្នា នូវ​ចចាមអារ៉ាម​គួរ​ឲ្យ​ចាប់​អារម្មណ៍ ២ មក​ចែក​ជូន​បងប្អូន​អ្នក​ស្នេហា​វិស័យ​បាល់ទាត់៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១) Barcelona ចង់​បាន Ferran Torres ពី Man City

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្សែ​ប្រយុទ្ធ​ស្លាប​វ័យ ២១ ឆ្នាំ សញ្ជាតិ​អេស្ប៉ាញ នៅ​រដូវ​កាល​ថ្មី ក្រោម​ការ​ដឹកនាំ​របស់​លោក Pep Guardiola គេ​មិន​សូវ​ទទួល​បាន​ឱកាស​បង្ហាញ​ខ្លួន​លើ​ទីលាន​នោះ​ទេ ហេតុផល​ហ្នឹង​ហើយ​ទើប​ជំរុញ​ចិត្ត​ក្លឹប Barcelona ឲ្យចង់​ចូល​ចរចា ក្រោយ​ពេល​ដែល​ក្លឹប​ខ្លួន​ក៏កំពុង​ខ្សត់​កីឡាករ​លេង​តំណែង​ប្រយុទ្ធ​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Ferran Torres សេសសល់​សុពលភាព​កុងត្រា​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៥ ​ឯ​ណោះ ដូច្នេះ​ហាងឆេង​តម្លៃ​ខ្លួន​របស់​គេ ក៏​ខ្ពស់​អាច​កល់​ដល់​ខ្ទង់ ៥០ លាន​អឺរ៉ូ។ ជា​ហេតុ​នាំ​ឲ្យ Barcelona នឹង​ពុំ​មាន​លទ្ធភាព​ក្នុង​ការ​ចំណាយ​នោះ​ឡើយ ដូច្នេះ​ក្លឹប ក៏​រើស​យក​ផ្លូវ​ចរចា​លើ​លក្ខខណ្ឌ​ដោះដូរ​កីឡាករ​ស្មើ ហើយ​កន្លង​ទៅ​បាន​រាយ​ឈ្មោះ​កីឡាករ​ជា​ច្រើន​រូប បញ្ជូន​ទៅ​កាន់​ក្លឹប Man City ឲ្យ​ធ្វើ​ការ​ជ្រើសរើស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្លើយតប​មក​វិញ ពី​ភាគី​ក្លឹប​អង់គ្លេស M.City ក៏​ពួក​គេ​មិន​ជា​ចង់​បិទ​ផ្លូវ ខ្សែ​ប្រយុទ្ធ​ខាង​លើ​នោះ​ដែរ ហើយ​ក៏​ព្រម​ដោះដូរ​ស្មើ​រវាង​ភាគី​ក្លឹប Barcelona ប៉ុន្តែ​លុះ​ត្រា​ក្លឹប​អាច​ទទួល​បាន​មក​វិញ រវាង​កីឡាករ Ansu Fati, Pedri ឬ Frenkie de Jong ទើប​ព្រម​ប្រគល់ Torres ឲ្យ​ទៅ​ម្ចាស់ដី Camp Nou។ នេះ​បើ​តាម​សារព័ត៌មាន Daily Mirror បាន​ចុះ​ផ្សាយ។ ដូច្នេះ​យើង​មាន​តែ​រង់ចាំ​មើល​ទាំង​អស់​គ្នា ថា​នឹង​មាន​រឿង​អ្វី​កើត​ឡើង​បន្ត​ទៀត​ នៅ​ខែ​មករា​ខាង​មុខ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២) Real Madrid អស់​ការ​អត់ធ្មត់​ជាមួយ Eden Hazard

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្សែ​ប្រយុទ្ធ​បែលហ្សិក ដែល​ធ្លាប់​តែ​លេចធ្លោ​ខ្លាំង​កាល​នៅ​ឈរ​ជើង​ឲ្យ​ក្លឹប Chelsea លុះ​ផ្ទេរ​មក​ក្លឹប​អេស្ប៉ាញ R.Madrid គេ​បែរ​ជា​ធ្លាក់​កូដ​ខ្លាំង បង្ហាញ​ទម្រង់​លេង​មិន​បាន​ល្អ ហើយ​រមែង​ជួប​បញ្ហា​របួស និង​ឡើង​ទម្ងន់​រាងកាយ​ជា​បន្តបន្ទាប់។ ឈរ​ជើង​ជាង ២ ឆ្នាំ​ឲ្យ​ស្តេច​ស Hazard បង្ហាញ​ខ្លួន ៥៤ ប្រកួត រក​បាន​តែ ៥ គ្រាប់​និង Assist ៩ លើក​គត់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​ទោះ​បី​សុពលភាព​កុងត្រា ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២៤ តែ​ក្លឹប​អាណាព្យាបាល R.Madrid ហាក់​អស់​ការ​អត់ធ្មត់​ត្រឹម​ប៉ុណ្ណឹង​ហើយ ដោយ​សម្រេច​ចិត្ត​ចង់​លក់ Hazard ចេញ​ទៅ​វិញ ត្រឹម​ខែ​មករា​ខាង​មុខ។ ក្លឹប​ក៏​ត្រៀម​ចិត្ត​ហើយ​ដែរ ក្នុង​ការ​ខាតបង់​ ១ ទ្វេ​ជា ៥ នោះ​គឺ​មាន​ន័យ​ថា ទិញ​ចូល​ជិត ១០០ លាន​ផោន ឥឡូវ​ព្រម​លក់​ទៅ​វិញ​ត្រឹម ២០ លាន​ផោន​ប៉ុណ្ណោះ។ នេះ​បើ​តាម​សារព័ត៌មាន Sunday Mirror បាន​ចុះ​ផ្សាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​ចចាមអារ៉ាម​ចុង​ក្រោយ ក្លឹប​ដែល​ចាប់​អារម្មណ៍​ចង់​បាន Hazard ក៏​មិនមែន​ជា​ក្លឹប​យក្ស​អ្វី​នោះ​ដែរ ផ្ទុយ​ទៅ​វិញ​ត្រឹម​តែ​គីឡូ​ក្លឹប​មធ្យម ​ដូច​ជា Everton, West Ham និង Newcastle United ជា​ដើម​ប៉ុណ្ណោះ ដែល​ចង់​យក​កីឡាករ​វ័យ ៣១ ឆ្នាំ​ចេញ​ពី Bernabue៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT