មិន​មែន​មួយ​ខែ​ទេ គ្រូ​ធំ Ole បញ្ជាក់​ច្បាស់​ថា ស្ថានភាព​របួស​កីឡាករ​រូប​នេះ អាច​ដល់​ ៣ ខែ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កន្លង​មក​យើង​ទទួល​ដំណឹង​ថា Paul Pogba ដែល​ជួប​បញ្ហា​របួស កំឡុង​ពេល​ហ្វឹកហាត់​នៅ​ក្រុម​ជម្រើស​ជាតិ​បារាំង គឺ​ទំនង​ជា​អវត្តមាន​រយៈ​ពេល​ ១ ខែ​ពោល​យ៉ាង​យូរ​ដល់​ដើម​ឆ្នាំ ២០២២ គេ​នឹង​អាច​ត្រលប់​មក​លើ​ទីលាន​ជាមួយ Man Utd វិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែ​យ៉ាង​ណា​តាម​ការ​បញ្ជាក់​ចុង​ក្រោយ​ពី​លោក Ole Gunnar Solskjaer អ្នកចាត់ការ​ក្រុម​បិសាច​ក្រហម ក៏​សង្កត់​ធ្ងន់​ថា ស្ថានភាព​របួស​កីឡាករ​បារាំង គឺ​មិន​តូចតាច​ទេ ជា​រួម​អាច​នឹង​អូស​បន្លាយ​ដល់​រយៈ​ពេល ១២ សប្តាហ៍ ឬ​ជាង​ ៣ ខែ​ឯ​ណោះ​ ដូច្នេះ​ថា​មិន​ត្រូវ​អាច​ចូល​ដល់​ខែ​កុម្ភៈ​ក៏​ថា​បាន ទើប Pogba អាច​ត្រលប់​មក​វិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះ​កាន់​តែ​ធ្វើ​ឲ្យ​ស្ថានភាព​អនាគត​របស់​គេ ជាមួយ​ក្លឹប​ម្ចាស់ដី Old Trafford កាន់​តែ​វីវក់ ព្រោះ​អី​កុងត្រា​ត្រូវ​ផុត​នៅ​បញ្ចប់​រដូវ​កាល​នេះ​ហើយ។ បូក​ផ្សំ​នឹង​របួស​ញាំញី​ផង អ៊ីចឹង​លទ្ធភាព​នៃ​ការ​បន្ត​កុងត្រា​ថ្មី គឺ​អាច​មាន​ទាប ហើយ​កន្លង​មក​សូម្បី​លោក Mino Raiola ជា​ភ្នាក់ងារ​ផ្ទាល់ ក៏​បង្ហើប​ពី​តម្រុយ​អាច​ចាកចេញ​ដូច​គ្នា។ ក្លឹប​ដែល​អាច​នឹង​យក​ Pogba រួម​មាន Juventus, Real Madrid ឬ​ក៏ Paris Saint-Germain៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT