ខ្សែប្រយុទ្ធ Karim Benzema និង Kylian Mbappe បានបន្ដរកគ្រាប់បាល់បានទៀតហើយជួយក្រុមជម្រើសជាតិបារាំងយកឈ្នះលើក្រុមហ្វ្រាំងឡង់ក្នុងលទ្ធផល ២-០។
សម្រាប់ការប្រកួតបង្គ្រប់កិច្ចនេះដែរ បារាំងហាក់មិនបន្ធូរជើងអ្វីនោះទេ ពោលគឺដាក់កីឡាករល្អៗលេងតែម្ដងដើម្បីយកឈ្នះ។ ជាក់ស្ដែងលទ្ធផលពិតជាដូចបំណងមែន ដោយបារាំងបានយកឈ្នះលើក្រុមហ្វ្រាំងឡង់បានក្នុងលទ្ធផល ២-០។ ដោយ២គ្រាប់នោះរកបានដោយខ្សែប្រយុទ្ធ Karim Benzema ១គ្រាប់ និង Mbappe ១គ្រាប់។
លទ្ធផលនេះដែរ បារាំងឈរនៅលេខ១ក្នុងពូល មាន១៨ពិន្ទុ ស្របពេលក្រុមហ្វ្រាំងឡង់វិញមិនទទួលបានចំណាត់ថ្នាក់លេខ២ទេ ដោយក្រុមលេខ២បានទៅលើក្រុមអ៊ុយក្រែនវិញ ដែលមាន១២ពិន្ទុ លើសក្រុមហ្វ្រាំងឡង់១ពិន្ទុ៕
ប្រភព៖ Dailymail