គ្រូ Chelsea ​៖ ​កម្មវិធី​ប្រកួត​នៅ​អង់គ្លេស​ច្រើន​ខ្លាំង ពិបាក​លេង​នៅ​ពាន UEFA

លោក Sarri ​បន្ទោស​កាល​វិភាគ​ប្រកួត​នៅ​អង់គ្លេស​ច្រើន​ពេក រហូត​ធ្វើ​ឱ្យ​ក្រុម​ពិបាក​លេង​នៅ​ពាន​រង្វាន់​ទ្វីប​អឺរ៉ុប UEFA ​ខ្លាំង​មែនទែន។

Chelsea ​រដូវកាល​នេះ​មិន​បាន​លេង​ពាន UEFA Champions League ​ទេ ដោយ​បាន​ត្រឹម​ពាន​រង្វាន់ UEFA Europa League ​ប៉ុណ្ណោះ។ ត្បិត​តែ​យ៉ាង​នេះ​ក្ដី ​លោក Sarri ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម​មួយ​នេះ ​នៅ​តែ​គិត​ថា​កូន​ក្រុម​ខ្លួន​ប្រមូល​កម្លាំង​មិន​ទាន់​ទេ ​បើ​ការ​ប្រកួត​មមាញឹក​យ៉ាង​នេះ។ តួយ៉ាង​ដូចជា​ក្រោយ​ពី​ចប់ Europa League ​ភ្លាម ​ក្រុម Chelsea ​ត្រូវ​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​វិញ​ភ្លាម ​ត្រៀម​លេង​នៅ Premier League ។

“សម្រាប់​ក្រុម​អង់គ្លេស ​វា​ពិបាក​ណាស់​ក្នុង​ការ​លេង​នៅ Europa League ​ជាមួយ​ច្បាប់​នៅ​អង់គ្លេស​នេះ។ បើ​នៅ​អ៊ីតាលី ​យើង​មាន​ពេល​សម្រាក​ច្រើន ​ក្រោយ​ប្រកួត​នៅ​ពាន UEFA ​ចប់ ប៉ុន្តែ​នៅ​អង់គ្លេស​វិញ  ប្រកួត​ចប់​ភ្លាម ត្រូវ​ប្រកួត​១​ទៀត​ភ្លាម។ នេះ​ជា​បញ្ហា​ដែល​យើង​ត្រូវ​ដោះស្រាយ ព្រោះ​កីឡាករ​យើង​ត្រូវ​ការ​ពេល​សម្រាក​ខ្លះ”។ សម្ដី​របស់​លោក Sarri ៕ប្រភព៖ dailymail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT