ស្មើយប់មិញ ធ្វើឱ្យ Real Madrid បាត់កំណត់ត្រាបើករដូវកាលល្អហើយ

ក្រុម Real Madrid ​លេង​បាន​ត្រឹម​ស្មើ​ជាមួយ Athletic Bilbao ១-១ ប៉ុណ្ណោះ ​ក្នុង​ការ​ប្រកួត​សប្ដាហ៍​ទី ៤ ​ពាន​រង្វាន់ La Liga ​។

លទ្ធផល​បាន​ត្រឹម​១​ពិន្ទុ​នេះ​ដែរ បាន​ធ្វើ​ឱ្យ​ក្រុម Real Madrid ​ចាញ់​ពិន្ទុ​ក្រុម​កំពូល​តារាង La Liga ​រហូត​ដល់​២​ពិន្ទុ​ហើយ ក្រោយ​ពី FC Barcelona ​បាន​វាយ​បក​យក​ឈ្នះ Real Sociedad បាន​វិញ​នៅ​យប់មិញ​។

Madrid ​ដែល​មាន​ឱកាស​ល្អ​ៗ​ជា​ច្រើន ប៉ុន្តែ​មិន​មាន​សំណាង​យក​ឈ្នះ​លើ​ម្ចាស់​ផ្ទះ Athletic Bilbao ​នោះ ​បាន​បញ្ចប់​កំណត់ត្រា​ឈ្នះ​គ្រប់​ប្រកួត​នៅ​បើក​រដូវ​កាល​ថ្មី​នេះ​ហើយ ​ខណៈ​ដែល​កីឡាករ Sergio Ramos ​ក៏​មិន​សប្បាយ​ចិត្ត​ដែរ។
ប្រធាន​ក្រុម​ខាង​លើ​បាន​និយាយ​ថា​៖ “ជា​ធម្មតា លទ្ធផល​ស្មើ​គឺ​មិន​ល្អ​នោះ​ទេ។

យើង​តែងតែ​ចង់​បាន​៣​ពិន្ទុ ប៉ុន្តែ​យើង​មាន​បញ្ហា​នៅ​តង់​ទី​១ ​ចំពោះ​ការ​បម្លាស់​ទៅ​ទើប​យើង​បរាជ័យ ​បាន​ត្រឹម​១​ពិន្ទុ​នេះ។ យ៉ាងណាមិញ យើង​នឹង​ខំ​ប្រឹងប្រែង​បន្ដ​ទៀត ​ព្រោះ​ការ​ប្រកួត​នៅ​សល់​ជា​ច្រើន​ទៀត”៕ប្រភព៖ DailyMail

 

 

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT