ក្លឹប Real Madrid បានធ្វើពិធីបង្ហាញខ្លួនរបស់ខ្សែការពារ David Alaba ជាផ្លូវការហើយ ក្រោយពីចុះកុងត្រាយក នៅពេលរូបគេស្ថិតក្នុង Free Transfer ។
ការបង្ហាញខ្លួនរបស់កីឡាករវ័យ២៩ឆ្នាំខាងលើនេះដែរ រូបគេបានទទួលអាវលេខ៤ ដែលជាអាវរបស់អតីតកីឡាករ Sergio Ramos ពាក់ជាច្រើនឆ្នាំមកហើយ។ តែបានអាវលេខ៤នេះមែន ប៉ុន្តែ Alaba បានបញ្ជាក់ថារូបគេមកនេះ មិនមែនមកជំនួសតំណែងរបស់ Ramos ឬអ្វីនោះទេ។ ដោយការមកលេងនៅ Real Madrid ក៏ព្រោះក្លឹបនេះជាក្លឹបធំជាងគេបំផុតនៅលើលោកនេះ។
អតីតកីឡាករ Bayern Munich បាននិយាយថា៖ “យើងគ្រប់គ្នាបានដឹងច្បាស់ហើយថា Ramos នៅទីនេះជាយូរមកហើយ និងពាក់អាវលេខនេះ ហើយក្លាយជាអ្នកដឹកនាំក្រុមផងដែរ។ ខ្ញុំពិតជាមានមោទកភាពក្នុងការពាក់អាវលេខ៤នេះ ប៉ុន្តែខ្ញុំមិនមែនមកទីនេះដើម្បីប្រៀបធៀបនោះទេ ហើយខ្ញុំក៏មិនមែនមកដើម្បីជំនួសនរណាដែរ។ ខ្ញុំមកទីនេះ ជាខ្លួនឯង”៕ប្រភព Bbc