ពិតជារឿងមិនគួរឱ្យជឿមែន ដែលក្រុមហុល្លង់បានធ្លាក់ត្រឹមវគ្គ១៦ក្រុមចុងក្រោយនេះ បន្ទាប់ពីចាញ់ឆែកក្នុងលទ្ធផលដល់ទៅ ២-០ ឯណោះ។
នៅតង់ទី១ក្រុមទាំងពីរមិនអាចធ្វើអ្វីបាននោះទេ។ ហុល្លង់ដែលធ្លាប់ជាក្រុមខ្លាំងមួយ តែបែរជាមិនអាចទម្លាយប្រព័ន្ធលេងរបស់ឆែកបានឡើយ។ ខណៈដែលពួកគេនៅសល់ត្រឹមគ្នា១០នាក់ថែមទៀត ក្រោយពី De Ligt បានកាតក្រហម កាន់តែធ្វើឱ្យ ឆែក ខ្លាំងថែមទៀត។ រហូតដល់ពួកគេអាចរកបាន២គ្រាប់ដោយ Holes នាទី៦៨ និង Schick នៅនាទី៨០។ ចប់ការប្រកួត ឆែក បានយកឈ្នះលើក្រុមហុល្លង់ក្នុងលទ្ធផល ២-០។
នៅវគ្គ៨ក្រុមចុងក្រោយ ក្រុមឆែក នឹងប៉ះជាមួយក្រុមដាណឺម៉ាក ដែលជាក្រុមទម្លាក់វែល ដើម្បីឡើងមកវគ្គ៨ក្រុមចុងក្រោយនេះ៕ប្រភព Dailymail