Pavard ​រង​របួស​ធ្ងន់ ​ក្នុង​ការ​ប្រកួត​ទល់​ក្រុម​អាល្លឺម៉ង់​យប់មិញ

ការ​ប្រកួត​បើក​ឆាក UEFA Nations League ​យប់មិញ​នេះ ​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​បារាំង​ក្នុង​លទ្ធផល ០-០ ​ប៉ុណ្ណោះ។

យ៉ាងណាមិញ ​ក្នុង​ការ​ប្រកួត​នេះ​គេ​សង្កេត​ឃើញ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ខ្លាំង​មួយ រវាង​កីឡាករ Rudiger ​​របស់​អាល្លឺម៉ង់ ​ប៉ះ​ជាមួយ​ខ្សែ​ការពារ Pavard ​រ​បស់​បារាំង។ ស្បែក​ជើង​របស់​ Rudiger ​បាន​ឈូស​ទៅ​លើ​ក​របស់​ខ្សែ​ការពារ​បារាំង ​ពេញ​តែ​ម្ដង ​ដែល​ធ្វើ​ឱ្យ​មាន​ស្នាម​ឈាម​បន្តិច​ៗ ​និង​មិន​អាច​បន្ដ​ការ​លេង​បាន​ទៀត​នោះ​ទេ។ អាជ្ញាកណ្ដាល ​មិន​បាន​ឃើញ​ហេតុការណ៍​ ​ហើយ​ក៏​មិន​បាន​ពិន័យ​អ្វី​ដែរ ​ពោល​គឺ​ឱ្យ​បន្ដ​ការ​លេង​ទៅ​ទៀត។ ខណៈ​ដែល Pavard ​វិញ ​ត្រូវ​ក្រុម​គ្រូ​ពេទ្យ​ជួយ​សង្គ្រោះ​បឋម​សិន។

ដោយ​ឡែក​សម្រាប់​អ្នក​លេង​បណ្ដាញ​សង្គម ​បាន​គិត​ថា ​កំហុស​របស់ Rudiger ​នេះ គឺ​ជា​ចេតនា​សុទ្ធសាធ​ដែល​កីឡាករ​រូប​នេះ​ធ្វើ​តែ​ម្ដង៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT