ផ្លូវការ​តែ​ម្ដង Koeman ​នឹង​ដឹក​នាំ Barcelona ​រដូវ​កាល​ក្រោយ​

​បន្ទាប់​ពី​ការ​ចរចា​ត្រូវ​គ្នា​មក ​ក្លឹប FC Barcelona ​បាន​បញ្ជាក់​ច្បាស់​ថា​អ្នក​ចាត់ការ Ronald Koeman ​នឹង​បន្ដ​ដឹក​នាំ​ក្រុម​១​រដូវ​កាល​ក្រោយ​នេះ​ទៀត។

​ដំបូង​ឡើយ​បន្ទាប់​ពី​ចប់​រដូវ​កាល​នេះ​ភ្លាម ក្លឹប Barcelona ​បាន​ព្យាយាម​ស្វែង​រក​អ្នក​ចាត់ការ​ថ្មី​មក​ជំនួស​លោក Koeman ​ដែរ ប៉ុន្តែ​មិន​បាន​សម្រេច​ឡើយ។ ​ជា​ចុង​ក្រោយ ​ពួកគេ​ក៏​បាន​បើក​ការ​ចរចា​ជាមួយ​អ្នក​ចាត់ការ​ហុល្លង់​នេះ​វិញ ​ហើយ​លទ្ធផល​ឃើញ​ថា​ទទួល​បាន​ផ្លែផ្ការ​ល្អ ​រហូត​ដល់​អាច​បន្ដ​ដឹក​នាំ​ក្រុម​បាន​ទៀត​នា​រដូវ​កាល​ក្រោយ។

ខណៈ​ដែល​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ គេ​ក៏​បាន​សង្កេត​ឃើញ​ក្រុម FC Barcelona ​មាន​ទុន​ដល់​ទៅ​៥០០​លាន​អឺរ៉ូ​ផង​ដែរ ​បន្ទាប់​ពី​ទទួល​បាន​កម្ចៃ​ពី​ធនាគារ​អាមេរិក។ ​ដោយ​ឡែក​សម្រាប់​កីឡាករ​ថ្មី​វិញ ឃើញ​ថា​ក្រុម​នេះ​បាន​នាំ​ចូល​៣​នាក់​ទៅ​ហើយ ​ដែល​មក​ពី Man City ​២​នាក់​និង​នាំ​យក​យុវជន​របស់​ខ្លួន​មក​វិញ​ម្នាក់​ទៀត៕ប្រភព Marca[/caption]

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT