មិន​សូវ​ធ្វើ​ការ​ធ្ងន់​ដូច​គ្រូ​នៅ​ក្លឹប! នេះ​បង្ហាញ​ឈ្មោះ​គ្រូ​ជម្រើស​ជាតិ​ទាំង ៥ ទទួល​បាន​ប្រាក់​ឈ្នួល​ខ្ពស់​ដាច់​គេ

ក្រោយ​ចប់​រដូវ​កាល ២០២០/២១ សម្រាប់​ការ​ប្រកួត​នៅ​ពាន​រង្វាន់​នានា​ក្នុង​តំបន់​អឺរ៉ុប​ក៏​ត្រូវ​ផ្អាក​សិន ហើយ​យើង​ក៏​ដល់​ពេល​បង្វែរ​មក​ទស្សនា​ការ​លេង​របស់​ក្រុម​ជម្រើស​ជាតិ​វិញ​ម្តង។ មាន​ព្រឹត្តិការណ៍​ធំ ២ ដែល​អាច​កំដរ​អារម្មណ៍​អ្នក​គាំទ្រ​វិស័យ​កីឡា​បាល់ទាត់ មុន​ឈាន​ដល់​ការ​បើក​រដូវ​កាល​ថ្មី នោះ​គឺ Copa Amercia ដែល​ជា​ការ​ប្រជែង​រវាង​ប្រទេស​នៅ​ប៉ែក​អាមេរិក​ខាង​ត្បូង និង UEFA Euro ជា​ការ​ប្រកួត​សម្រាប់​ប្រទេស​នៅ​តំបន់​អឺរ៉ុប។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក់ព័ន្ធ​នឹង​ការ​ប្រកួត​ជម្រើស​ជាតិ យើង​ក៏​ច្បិច​យក​ជ្រុង​មួយ​មក​បង្ហាញ​នៅ​អត្ថបទ​នេះ ដោយ​ទាក់ទង​នឹង​ទំហំ​ប្រាក់​ឈ្នួល​ដែល​សហព័ន្ធ​បាល់ទាត់​ប្រចាំ​ប្រទេស​នីមួយៗ បាន​ផ្តល់​ឲ្យ​គ្រូ​បង្វឹក ដែល​រឿង​នេះ​មិន​សូវ​មាន​អ្នក​ដឹង​នោះ​ទេ ព្រោះ​កន្លង​មក​ធ្លាប់​ដឹង​តែ​ទំហំ​ប្រាក់​ឈ្នួល​របស់​គ្រូ​បង្វឹក​នៅ​ក្លឹប​កំពូល​តែ​ប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ទូទៅ​អ្នកចាត់ការ​នៅ​ជម្រើស​ជាតិ​មិន​សូវ​ធ្វើ​ការ​ធ្ងន់​ដូច​នៅ​ក្លឹប​ឡើយ ព្រោះ​ក្នុង​មួយ​ឆ្នាំ​ត្រូវ​ប្រមូល​ផ្តុំ​កីឡាករ ចូលរួម​តែ​ប៉ុន្មាន​ប្រកួត ហើយ​បើ​និយាយ​ពី​ព្រឹត្តិការណ៍​ធំៗ គឺ​រង់ចាំ​ដល់​ទៅ ២-៤ ឆ្នាំ​ឯ​ណោះ​ទើប​កើត​ឡើង​ម្តង។ អាយុកាល​នៃ​ការ​ដឹកនាំ​របស់​គ្រូ​ជម្រើស​ជាតិ ក៏​រមែង​មាន​ថេរវេលា​យូរ​ជាង និង​មិន​សូវ​មាន​សម្ពាធ​ដូច​បណ្តា​គ្រូ​នៅ​ក្លឹប​កំពូល​ឡើយ។ តាម​របាយការណ៍​ពី Statista យើង​បង្ហាញ​អ្នកចាត់ការ​ក្រុម​ជម្រើស​ជាតិ​ទាំង ៥ ដែល​ទទួល​បាន​ប្រាក់​ឈ្នួល​ខ្ពស់​ជាង​គេ​បង្អស់៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥) Fernando Santos ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់

បុរស​វ័យ ៦៦ ឆ្នាំ បាន​ប្តូរ​មក​ដឹកនាំ​នៅ​ក្រុម​ជម្រើស​ជាតិ​តាំង​ពី​ឆ្នាំ ២០១៤ ខណៈ​សុពលភាព​កុងត្រា​របស់​លោក​អាច​មាន​រយៈ​ពេល​ដល់​ចុង​ខែ​កក្កដា ឆ្នាំ​ ២០២៤។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចន្លោះ​ពេល​ជាង ៧ ឆ្នាំ​មក​នេះ Santos បាន​ដឹកនាំ​ឲ្យ​ព័រទុយហ្គាល់​ឈ្នះ​ពាន Euro និង Nations League របស់ UEFA បាន ១ លើក។ ឆ្លង​កាត់ ៨២ ប្រកួត លោក​ដឹកនាំ​ឈ្នះ ៥២ ស្មើ ១៧ និង​ចាញ់ ១៣។ Santos ​ក្នុង​មួយ​ឆ្នាំ​ទទួល​បាន​ប្រាក់ ២,៧៤ លាន​ដុល្លារ​ពី​ជម្រើស​ជាតិ​ព័រទុយហ្គាល់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤) Stanislav Cherchesov ក្រុម​ជម្រើស​ជាតិ​រុស្ស៊ី

ក្រោយ​ឆ្លង​កាត់​ការ​ដឹកនាំ​នៅ​ក្លឹប​កម្រិត​អាជីព​ក្នុង​ប្រទេស​រុស្ស៊ី​ជា​បន្តបន្ទាប់​អស់​រយៈ​ពេល​ ១០ ឆ្នាំ ទី​បំផុត​លោក Cherchevsov ក៏​បាន​ចាប់​យក​ឱកាស​មក​ក្លាយ​ជា​អ្នកចាត់ការ​នៅ​ជម្រើស​ជាតិ​រុស្ស៊ី​កាល​ពី​ឆ្នាំ ២០១៦។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សុពលភាព​កុងត្រា​របស់​បុរស​វ័យ ៥២ ឆ្នាំ ត្រូវ​ផុត​នៅ​ឆ្នាំ​ក្រោយ ២០២២។ យ៉ាង​ណា​ Cherchevsov រក​បាន​ច្រើន​ជាង​គ្រូ​នៅ​ព័រទុយហ្គាល់​ទៅ​ទៀត ដោយ​ក្នុង​មួយ​ឆ្នាំ​លោក​ទទួល​បាន ៣,០៥ លាន​ដុល្លារ។

៣) Tite ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​អាជីព​ជា​អ្នកចាត់ការ លោក Tite ស្ម័គ្រស្មោះ​ជាមួយ​វិស័យ​បាល់ទាត់​នៅ​ប្រេស៊ីល​តាំង​ពី​ឆ្នាំ ១៩៩០ មក​ទល់​សព្វថ្ងៃ។ លោក​ធ្លាប់​ទៅ​ដឹកនាំ​ក្លឹប​ក្រៅ​តំបន់ ដូច​ជា​នៅ​អារ៉ាប់​រួម​បាន ២ ឆ្នាំ​គត់ ហើយ​ចុង​ក្រោយ​នេះ​លោក​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល ដោយ​ក្នុង​មួយ​ឆ្នាំ​ទទួល​បាន​ប្រាក់ ៤,២៧ លាន​ដុល្លារ។

ជោគជ័យ​ធំ​ដែល Tite ធ្លាប់​ទទួល​បាន​ជាមួយ​ក្រុម​សាំបា​ប្រេស៊ីល​គឺ​នៅ​ពាន​រង្វាន់ Copa America កាល​ពី​ឆ្នាំ ២០១៩។ សុពលភាព​កុងត្រា​របស់​បុរស​វ័យ ៦០ ឆ្នាំ​ត្រូវ​ផុត​នៅ​ចុង​ខែ​ធ្នូ ឆ្នាំ ២០២២។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២) Didier Deschamps ក្រុម​ជម្រើស​ជាតិ​​បារាំង

ជា​អ្នកចាត់ការ​ជម្រើស​ជាតិ​ជោគជ័យ​ជាង​គេ​បង្អស់​មួយ​ក្នុង​ចំណោម​ឈ្មោះ​អ្នក​ទាំង ៥។ រយៈ​ពេល ១០ ឆ្នាំ​ជាមួយ​មាន់​គក​បារាំង Deschamps អាច​មាន​ឱកាស​ដឹកនាំ​ក្រុម​ឲ្យ​ឈ្នះ​ពាន​ FIFA World Cup ១ លើក ហើយ​ប៊ិះ​តែ​បាន​ឈ្នះ​ពាន Euro កាល​ពី​ឆ្នាំ ២០១៦ តែ​ចាញ់​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ក្រោម​ថ្វី​ជើង​ក្រុម​ព័រទុយហ្គាល់។ បុរស​វ័យ ៥២ ឆ្នាំ​ទទួល​បាន​ប្រាក់​ឈ្នួល​ស្មើ​នឹង Tite ដែរ នោះ​គឺ ៤,២៧ លាន​ដុល្លារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១) Joachim Low ​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់

Low ជា​គ្រូ​ដែល​មាន​អាយុ​កាល​ដឹកនាំ​យូរ​ជាង​គេ​បង្អស់ ហើយ​ក៏​ជោគជ័យ​ជាង​គេ​បង្អស់​ដែរ។ លោក​ចូល​ដឹកនាំ​អាល្លឺម៉ង់​តាំង​ពី​ឆ្នាំ ២០០៦ ហើយ​ត្រៀម​នឹង​ចាកចេញ​ពី​តំណែង​ក្រោយ​ចប់​ព្រឹត្តិការណ៍ Euro នៅ​ខែ​កក្កដា​ខាង​មុខ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រលប់​ទៅ​អតីតកាល Low ធ្លាប់​ដឹកនាំ​អាល្លឺម៉ង់​ឲ្យ​លើក​ពាន FIFA World Cup នៅ​ឆ្នាំ ២០១៤ និង FIFA Confederations Cup នៅ​ឆ្នាំ ២០១៧។ ក្នុង​មួយ​ឆ្នាំ​បុរស​វ័យ ៦១ ឆ្នាំ​ទទួល​បាន​ប្រាក់ ៤,៧០ លាន​ដុល្លារ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Statista

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT