Jose Mourinho ​រួច​ផុត​ពី​គុក ​ប៉ុន្តែ​ត្រូវ​បង់​ពន្ធ​១,៨​លាន​ផោន​ទៅ​រដ្ឋ​អេស្ប៉ាញ

លោក Jose Mourinho ​បាន​រួច​ផុត​ពី​ការ​ជាប់​គុក​នៅ​អេស្ប៉ាញ​ហើយ ​ក្រោយ​ពី​លោក​ព្រម​បង់​ពន្ធ​១,៨​លាន​ផោន​ឱ្យ​ទៅ​ខាង​រដ្ឋ​អេស្ប៉ាញ ​ដើម្បី​បញ្ចប់​រឿង​ក្ដី​គេច​ពន្ធ​របស់​ខ្លួន។

អ្នក​ចាត់ការ​ក្រុម​បិសាច​ក្រហម Manchester United ​ខាង​លើ​នេះ ​ជាប់​រឿង​ក្ដី​លក់​រូប​ថត ៣​លាន​ផោន ​កាល​គ្រា​ដែល​លោក​នៅ​ដឹក​នាំ​ក្រុម Real Madrid ​។

ដោយ​រឿង​ក្ដី​នោះ គឺ​ត្រូវ​បាន​រដ្ឋ​អេស្ប៉ាញ​កាត់​ក្ដី​ជា​ច្រើន​លើក​មក​ហើយ ទើប​សម្រេច​ជា​ផ្លូវការ​ម្សិលមិញ​នេះ។ ដោយ​ក្នុង​នោះ ​លោក Jose ​ត្រូវ​បង់​១,៨​លាន​ផោន ​ដើម្បី​បញ្ចប់​ក្ដី ​ហើយ​រួច​ផុត​ពី​ការ​ជាប់​គុក​។

សូម​បញ្ជាក់​ថា​ទាំង​កីឡាករ​និង​អ្នក​ចាត់ការ​តែងតែ​មាន​បញ្ហា​រឿង​ពន្ធ​ជា​និច្ច​នៅ​អេស្ប៉ាញ ​ដោយសារ​តែ​ប្រទេស​នេះ​មាន​ច្បាប់​តឹងតែង​ខ្លាំង​សម្រាប់​បុគ្គល​ម្នាក់​ៗ ​ត្រូវ​តែ​បង់​ពន្ធ​ជូន​រដ្ឋ​ទាំង​អស់។ តួយ៉ាង​ទាំង Lionel Messi ​និង Cristiano Ronaldo ​ជា​ដើម សុទ្ធ​តែ​ជាប់​រឿង​ក្ដី​លក់​រូប​ថត ​និង​ពន្ធ​នេះ​ផង​ដែរ៕ប្រភព៖ DailyMail

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT