Courtois ​ថា​កម្រិត​របស់ Real Madrid ​ខ្ពស់​ជាង Chelsea

Thibaut Courtois បាន​និយាយ​ថា​កម្រិត​លេង​នៅ​ក្លឹប Real Madrid ​ពិត​ជា​ខ្ពស់​ជាង​នៅ​ក្លឹប Chelsea ​ឆ្ងាយ ​ក្រោយ​ពី​ខ្លួន​បាន​ចូល​ហ្វឹកហាត់​និង​លេង​ប៉ុន្មាន​សប្ដាហ៍​មក​នេះ។

Courtois ​បាន​ចាកចេញ​ពី Chelsea ​មក​រួម​ក្រុម​ជាមួយ Real Madrid ​ដើម្បី​សម្រេច​បំណង​របស់​ខ្លួន ​បាន​លេង​នៅ​អេស្ប៉ាញ ​និង​រួម​រស់​ជាមួយ​គ្រួសារ​វិញ។

មក​លេង​នៅ Real  ​នេះ ​អ្នក​ចាំ​ទី​​ខាង​លើ​មិន​ ទាន់​ធានា​បាន​កៅអី​ជម្រើស​១១​នាក់​ដំបូង​រហូត​នោះ​ទេ ត្បិត​អី​រូបគេ​ត្រូវ​ប្រជែង​ជាមួយ Keylor Navas ​សិន។

បើ​តាម​ប៉ុន្មាន​ប្រកួត​បើក​រដូវ​កាល​នេះ ​គ្រូ​បង្វឹក Real Madrid ​​បាន​ដាក់​កីឡាករ​ទាំង​ពីរ​នាក់​ផ្លាស់​គ្នា​លេង ​មិន​ទាន់​អាច​ធានា​ថា​នរណា​ជា​ដៃ​ទី​១​ឡើយ។

ត្បិត​មិន​បាន​ជាប់​១១​នាក់​ដំបូង​រហូត​មែន  Courtois ​ក៏​បាន​និយាយ​ដែរ​ថា​៖ “នៅ​ក្នុង​ការ​ហ្វឹកហាត់ ​អ្នក​នឹង​បាន​ឃើញ​ថា Real Madrid ​មាន​កម្រិត​ខ្ពស់​ជាង Chelsea ។

ខ្ញុំ​បាន​ហ្វឹកហាត់​ជាមួយ​កីឡាករ​ល្អ​ៗ​ជា​ច្រើន​ដូចជា Ramos ​ជា​ខ្សែ​ការពារ​ល្អ​បំផុត​ជា​ដើម។ ​នេះ​ជា​បទពិសោធ​មួយ​ដែល​អ្នក​គ្រប់​គ្នា​ត្រូវ​តែ​ឆ្លង​កាត់​ដើម្បី​ទទួល​យក​ភាព​ជោគជ័យ”៕ប្រភព៖ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT