ក្រុម Dortmund បានលើកពានរង្វាន់ German Cup ហើយ បន្ទាប់ពីយកឈ្នះលើក្រុម Leipzig ក្នុងលទ្ធផល ៤-១ នៅវគ្គផ្ដាច់ព្រ័ត្រនៅយប់មិញនេះ។
ក្រុម Dortmund ដែលកំពុងធ្វើបានល្អប៉ុន្មានប្រកួតមកនេះ ឈ្នះរហូតនោះ បានបំបាក់ក្រុមខ្លាំង Leipzig ក្នុងលទ្ធផល ៤-១ ឯណោះដើម្បីលើកពាន German Cup នេះ។ ដោយពួកគេរកគ្រាប់បាល់បានដោយ Sancho ២គ្រាប់ Haaland ២គ្រាប់ដែរ។ នេះជាការឈ្នះពាន Cup មួយរបស់ក្រុម Dortmund ខណៈដែលនៅលីគវិញពួកគេក៏កំពុងប្រជែងកៅអីលេង Champions League ផងដែរ។
រំលឹកថាក្រុម Leipzig វិញបានបរាជ័យវគ្គផ្ដាច់ព្រ័ត្រ២ដងមកហើយក្នុងរយៈពេល៣ឆ្នាំចុងក្រោយមកនេះ។ ស្របពេលលោក Julian Nagelsmann គ្រូបង្វឹករបស់ពួកគេវិញក៏នឹងចាកចេញនៅចប់រដូវកាលនេះដែរ ដើម្បីទៅដឹកនាំក្រុម Bayern Munich វិញម្ដង៕
ប្រភព៖ DailyMail