Carlo Ancelotti អ្នកចាត់ការក្រុម Everton ជឿថាក្រុមរបស់ខ្លួននៅតែអាចប្រជែងចូល Top4 បានដដែល បើទោះជាលេងបានត្រឹមស្មើជាមួយ Brighton ក្នុងលទ្ធផល ០-០ ក៏ដោយ។
ក្រុម Everton ៥ប្រកួតចុងក្រោយនេះនៅមិនទាន់ស្គាល់បរាជ័យនោះទេ ដោយ២ប្រកួតជាប់គ្នាមកនេះស្មើទាំង២ប្រកួតតែម្ដង។ ការលេងបានត្រឹមស្មើនេះហើយ ទើបធ្វើឱ្យឱកាសប្រជែងចូលតំបន់ Top4 របស់ពួកគេមិនច្បាស់លាស់ឡើយ ព្រោះបច្ចុប្បន្ននៅលេខ៨ មាន៤៨ពិន្ទុ ខណៈ West Ham លេខ៤ មាន៥៥ពិន្ទុ។
លោក Ancelotti បាននិយាយថា៖ “ច្បាស់ហើយ វានឹងកាន់តែពិបាកនៅពេលនេះ។ តែខ្ញុំគិតថាយើងនៅតែអាចប្រយុទ្ធបានបន្ដទៀត ប៉ុន្តែដូចខ្ញុំនិយាយអិចឹងវាពិបាក។ នៅសល់៨ប្រកួតទៀតដែលយើងត្រូវលេង មានក្រុមនៅក្បែរយើងជាច្រើន ហើយយើងនៅតែមានឱកាសជានិច្ច”៕
ប្រភព៖ DailyMail