សម្រាប់​ជើង​ទី ២ Real Madrid ​ត្រូវ​អវត្តមាន​កីឡាករ​សំខាន់​ម្នាក់ ហើយ​ជំនួស​មក​វិញ​ដោយ​យុវជន​ឈុត B

សម្រាប់​ការ​ប្រកួត​នៅ​ជើង​ទី ២ ទល់ Liverpool យើង​ឃើញ​ថា​បញ្ជី​ឈ្មោះ​កីឡាករ​របស់​ក្លឹប Real Madrid ទាំង ២១ រូប ត្រូវ​បាន​អ្នកចាត់ការ​លោក Zinedine Zidane សម្រេច​បញ្ចេញ​មក​ហើយ ជា​លទ្ធផល​ឃើញ​ថា មាន​អវត្តមាន​ខ្សែ​បម្រើ​ដ៏​សំខាន់​នោះ​គឺ Lucas Vazquez។

ដោយ​គេ​បាន​ទទួល​រង​របួស​កំឡុង​ការ​ប្រកួត​នៅ​ក្របខ័ណ្ឌ La Liga កាល​ពី​ពេល​កន្លង​ទៅ ហើយ​ជំនួស​នូវ​អវត្តមាន​របស់ Lucas គឺ​ Zidane បាន​កោះ​ហៅ​កីឡាករ​នៅ​ឈុត B គឺ​យុវជន​ Marvin ដែល​មាន​វ័យ ២០ ឆ្នាំ​ឲ្យ​មក​ចូលរួម។

ខាង​ក្រោម​យើង​បង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ​ទាំង ២១ រូប​របស់ Real Madrid៖

គួរ​រំឭក​ថា Real Madrid បាន​យក​ឈ្នះ ៣-១ ទៅ​លើ Liverpool នៅ​ជើង​ទី ១ ហើយ​នៅ​ជើង​ទី ២ នេះ​ហង្ស​ត្រូវ​ការ​ជ័យជម្នះ ២-០ ​ដើម្បី​អាច​ឆ្ពោះ​ទៅ​កាន់​វគ្គ​បន្ទាប់។ ការ​ប្រកួត​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង ០២:០០ នាទី​ ឈាន​ចូល​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី ១៥ ​មេសា មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT