គ្រូ Spurs ​គាំទ្រ​លោក Jose Mourinho ​ជា​អ្នក​ដឹក​នាំ​ល្អ​សម្រាប់ Man Utd

លោក Mauricio Pochettino ​អ្នក​ចាត់ការ​ក្រុម Spurs ​និយាយ​គាំទ្រ​លោក Jose Mourinho ​បើ​ទោះ​ជា​មាន​មតិ​រិះគន់​ចំពោះ​ការ​ដឹក​នាំ​របស់​លោក ​នា​រដូវ​កាល​ថ្មី​នេះ​ក៏​ដោយ។

Jose ​កំពុង​ក្ដៅ​កៅអី ​ក្រោយ​ពី​ដឹក​នាំ​ក្រុម​មិន​បាន​ល្អ ​ហើយ​ស្រប​ពេល​ក្លឹប​ទិញ​កីឡាករ​ដែល​ខ្លួន​ចង់​បាន ​មិន​បាន​ថែម​ទៀត។ បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​លោក  Pochettino ​នៅ​តែ​ជឿ​ជាក់​ថា Jose ​ជា​អ្នក​ចាត់ការ​ល្អ​ដដែល ​ហើយ​នឹង​អាច​នាំ Man Utd ​ត្រលប់​ទៅ​រក​ភាព​ខ្លាំង​វិញ​បាន​នៅ​ថ្ងៃ​អនាគត ​បើ​ទោះ​ជា​ទីផ្សារ​ដោះដូរ​កីឡាករ ពួកគេ​មិន​អាច​ទិញ​ចូល​បាន​ក៏​ដោយ។

អ្នក​ចាត់ការ​របស់ Spurs  ​បាន​និយាយ​ថា​៖ “សម្រាប់​អ្នក​ចាត់ការ​គ្រប់​គ្នា​ដែល​​ក្មេង​ ជាង​គាត់​ គឺ​បាន​ចាត់​ទុក​គាត់​ជា​អ្នក​ចាត់ការ​ល្អ​បំផុត។ ខ្ញុំ​បាន​រៀន​សូត្រ​ពី​គាត់​បាន​ច្រើន ច្រើន​មែនទែន ​ហើយ​គាត​ជា​អ្នក​ចាត់ការ​អស្ចារ្យ​បំផុត។ ខ្ញុំ​មាន​ទំនាក់ទំនង​ល្អ​ណាស់​ជាមួយ​គាត់ គាត់​បង្រៀន​ខ្ញុំ​បាន​ច្រើន​មែនទែន”។

សូម​បញ្ជាក់​ថា​នៅ​ម៉ោង​២​រំលង​អាធ្រាត្រ​នេះ ​ក្រុម Spurs ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម Manchester United ​ក្នុង​ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស ​សប្ដាហ៍​ទី​៣៕ប្រភព៖ dailymail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT