Man Utd កំពុង​ចរចា​ចង់​បន្ត​កុងត្រា​ថ្មី​ឲ្យ​ខ្សែ​ការពារ​សំខាន់​មួយ​រូប

តាម​របាយការណ៍​ពី The Sun បាន​ចុះ​ផ្សាយ ក្លឹប​បិសាច​ក្រហម Man Utd កំពុង​គិតគូរ​ដល់​ការ​បន្ត​កុងត្រា​ថ្មី​សម្រាប់​ខ្សែ​ការពារ Eric Bailly។ បច្ចុប្បន្ន​កីឡាករ​លេង​តំណែង​ការពារ​ស្លាប សេសសល់​កុងត្រា​ជាមួយ​ក្លឹប​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២២។

ជាមួយ​ការ​មើល​ឃើញ​នៅ​ពេលវេលា​ខ្លី​ត្រឹម​តែ​រយៈ​ពេល ១៨ ខែ ហើយ​ដោយសារ​ឃើញ​ថា Bailly គេ​សំខាន់​អាច​ជួយ​ក្រុម​បាន​នោះ ក៏​ក្លឹប​ម្ចាស់ដី Old Trafford ចង់​ផ្តល់​កុងត្រា​ឲ្យ​គេ​រយៈ​ពេល ៣ ឆ្នាំ​ទៅ​មុខ​ទៀត ប៉ុន្តែ​សាមី​ខ្លួន​សម្រេច​បែប​ណា ពេល​នេះ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ។

ការ​ចរចា​ទំនង​ជា​នឹង​បន្ទាន់​យក​ចម្លើយ​ត្រឹម​រដូវ​ក្តៅ ឆ្នាំ ២០២១ ព្រោះ​ប្រសិន​ណា Bailly គេ​មិន​យល់​ព្រម នោះ United ក៏​នឹង​លក់​គេ​ចេញ​ត្រឹម​ឆ្នាំ​នេះ ដោយ​បញ្ចៀស​មិន​ឲ្យ​គេ​ចាកចេញ​ក្នុង​លក្ខខណ្ឌ​ឥត​តម្លៃ​ខ្លួន​នា​ពេល​ខាង​មុខ​បាន​ឡើយ៕ ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT