ក្រុម Atletico Madrid បានបរាជ័យក្រោមថ្វីជើងក្រុម Levante ក្នុងលទ្ធផល ២-០ សម្រាប់ការប្រកួតនៅក្របខណ្ឌ La Liga យប់មិញនេះ។
លេងនៅក្នុងដីខ្លួនឯងផង ក្រុម AT Madrid បែរជាភ្លាត់ឱ្យក្រុម Levante នាំមុខនៅនាទី៣០ ដោយបាល់ចូលទីខ្លួនឯងរបស់ Hermoso ។ ក្រោយពីក្រុមភ្ញៀវបើកការនាំមុខនេះហើយ ក្រុមរបស់លោក Simeone ក៏ព្យាយាមសម្រុកវិញដែរ តែមិនបានសម្រេចឡើយ ហើយថែមទាំងត្រូវគេរកបាន១គ្រាប់បន្ថែមទៀត ដោយ De Frutos នៅនាទី៩០+៥។
បរាជ័យ ២-០ នេះបានធ្វើឱ្យក្រុម AT Madrid បន្ដឈរនៅកំពូលតារាងដដែល តែគម្លាតពិន្ទុចាប់ផ្ដើមថយហើយ។ ក្រុមមួយនេះ នៅសល់គម្លាតតែ៣ពិន្ទុប៉ុណ្ណោះជាមួយក្រុម Real Madrid និង១ប្រកួតក្នុងដៃទៀតដែរ៕
ប្រភព៖ BBC