ទី​បំផុត Everton ​ឈ្នះ Liverpool ​នៅ Anfield ​លើក​ដំបូង​ក្នុង​ពេល​២២​ឆ្នាំ​

​ក្រុម Everton ​បាន​យក​ឈ្នះ​លើ​ក្រុម Liverpool ​បាន​ហើយ​ក្នុង​រយៈ​ពេល​២២​ឆ្នាំ​ចុង​ក្រោយ​មក​នេះ​នៅ​ទឹក​ដី Anfield ​ក្នុង​លទ្ធផល ២-០ ​នៅ​យប់មិញ​នេះ​។

​បើក​ការ​ប្រកួត​ភ្លាម​នៅ​នាទី​ទី ៣ Richarlison ​ក៏​រក​គ្រាប់​បាល់​នាំ​មុខ​លើ​ក្រុម Liverpool ​បាន​បាត់​ទៅ​ហើយ ​ក្រោយ​ពី​ទទួល​បាន​ការ​បញ្ជូន​យ៉ាង​ស្អាត​ពី James Rodriguez ​។ ​ខណៈ​ដែល​ការ​ប្រកួត​បន្ដ​ទៅ​មុខ​ទៀត​រហូត​ដល់​នាទី​៨៣​ក៏​ស្រាប់​តែ Sigurosson ​ថែម​បាន​១​គ្រាប់​ទៀត​ដែល​ជា​គ្រាប់​បាល់​ជ័យជម្នះ​តែ​ម្ដង​ឱ្យ​ក្រុម Everton ​។ ​ចប់​ការ​ប្រកួត Liverpool ​០-២ Everton ​។

​នេះ​ជា​លើក​ដំបូង​តាំង​ពី​ឆ្នាំ​២០០០​មក ដែល​ក្រុម Everton ​អាច​យក​ឈ្នះ​លើ​ក្រុម Liverpool ​បាន​នៅ​ទឹក​ដី Anfield ​។ ​ខណៈ​ដែល​ក្រុម Liverpool ​វិញ ​វា​ក៏​ជា​លើក​ដំបូង​សម្រាប់​ពួកគេ​ដែរ ដែល​ចាញ់​ការ​ប្រកួត​នៅ​លីគ​៤​ប្រកួត​ជាប់​គ្នា​ក្នុង​ដី​ចាប់​តាំង​ពី​ឆ្នាំ​១៩២៣​មក៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT