Pochettino ​រំពឹង PSG ​ធ្វើ​បាន​ល្អ​ជាង​នេះ​ទៀត ​សម្រាប់​ប្រកួត​ខាង​មុខ​

​ក្រុម PSG ​ពិត​ជា​បង្ហាញ​ទម្រង់​លេង​ល្អ​មែនទែន​សម្រាប់​ការ​ប្រកួត​ទល់​ក្រុម FC Barcelona ​ដោយ​យក​ឈ្នះ​ក្នុង​លទ្ធផល ​៤-១ ​សម្រាប់​ជើង​ទី​១​ពាន UCL ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ។

សម្រាប់​ការ​ប្រកួត​នៅ​យប់មិញ​នេះ ​ក្រុម PSG ​ពិត​ជា​មាន​ទំនុក​ចិត្ត​មែនទែន​ក្នុង​ការ​ប្រកួត​នេះ។ ​បើ​ទោះ​ជា Barcelona ​នាំ​មុខ​មុន​១​គ្រាប់​ទៅ​ហើយ​ក្ដី ប៉ុន្តែ​ក្រុម​របស់​លោក Pochettino នៅ​តែ​សម្រុក​រហូត​មាន​គ្រាប់​បាល់​កើត​ឡើង​វិញ​១​គ្រាប់​ជា​២​គ្រាប់ រហូត​ដល់​៤​គ្រាប់​។ ​ចប់​ការ​ប្រកួត PSG ​ក្រៅ​ដី​លេង​ឈ្នះ​ក្រុម Barcelona ​ក្នុង​លទ្ធផល ​៤-១។

​ក្រោយ​ពី​ចប់​ការ​ប្រកួត​លោក Pochettino ​បាន​អះអាង​ថា​ក្រុម​របស់​លោក​នឹង​លេង​កាន់​តែ​ល្អ​ជាង​នេះ​ទៅ​ទៀត​សម្រាប់​ការ​ប្រកួត​ខាង​មុខ​ឬ​ជើង​ទី​២​ក្នុង​ពាន​រង្វាន់ UEFA Champions League ​នេះ​។ ​ពួកគេ​នឹង​កាន់​តែ​មាន​ទំនុក​ចិត្ត ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯង ​ជា​ពិសេស​កីឡាករ​របួស​ក៏​នឹង​អាច​ចូល​លេង​វិញ​បាន​ផង​ដែរ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT